ជប៉ុននឹងពិចារណាថា តើត្រូវទិញប្រេងឆៅរុស្ស៊ីដែរ ឬអត់ ក្រោយមានការលើកលែងទណ្ឌកម្មពីអាមេរិក

2026/03/14 01:33:09 am        66

មន្ត្រីម្នាក់ពីក្រសួងឧស្សាហកម្ម បាននិយាយនៅថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះថា ជប៉ុននឹងពិចារណាថា តើត្រូវទិញប្រេងឆៅរបស់រុស្ស៊ីដែរ ឬអត់ បន្ទាប់ពីសហរដ្ឋអាមេរិកបានចេញការលើកលែងទណ្ឌកម្មរយៈពេល ៣០ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់ ដោយផ្ដោតលើលក្ខខណ្ឌអន្តរជាតិ និងផលប្រយោជន៍ជាតិរបស់ខ្លួន។

ការលើកលែងរបស់សហរដ្ឋអាមេរិកនេះ អនុញ្ញាតឲ្យប្រទេសនានាទិញប្រេង និងផលិតផលប្រេងកាតរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសមុទ្រ ជាអ្វីដែលរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានបញ្ជាក់ថា ជាជំហានមួយ ដើម្បីធ្វើឲ្យទីផ្សារថាមពលសកលមានស្ថិរភាព ដែលត្រូវបានរងប៉ះពាល់ដោយសារសង្គ្រាម នៅអ៊ីរ៉ង់។

លោក Narumi Hosokawa ដែលជាអនុប្រធានទទួលបន្ទុកគ្រប់គ្រងវិបត្តិបន្ទាន់ នៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) បាននិយាយថា៖ «យើងនឹងពិចារណាលើបញ្ហានេះ ដោយគិតគូរយ៉ាងល្អិតល្អន់នូវលក្ខខណ្ឌអន្តរជាតិផ្សេងៗ និងផលប្រយោជន៍ជាតិរបស់ជប៉ុន»។

មន្ត្រី METI ម្នាក់ទៀតបាននិយាយថា ប្រេងឆៅរបស់រុស្ស៊ី មានសារៈសំខាន់ សម្រាប់ការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ប៉ុន្តែទីក្រុងតូក្យូត្រូវតែបន្តចាត់វិធានការសមស្រប ខណៈពេលដែលធ្វើឲ្យមានតុល្យភាពនៃការពិភាក្សារបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) និងការសម្របសម្រួលអន្តរជាតិកាន់តែទូលំទូលាយជាមួយនឹងផលប្រយោជន៍ជាតិរបស់ប្រទេស។

ប្រទេសជប៉ុនបាននាំចូលប្រេងឆៅចំនួន ៩៤ភាគរយពីតំបន់មជ្ឈិមបូព៌ា ក្នុងឆ្នាំ២០២៥ ដោយ ៩៣ភាគរយនៃការដឹកជញ្ជូន គឺឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលត្រូវបានគ្រប់គ្រងដោយអ៊ីរ៉ង់។ លំហូរឆ្លងកាត់ច្រកសមុទ្រនេះត្រូវបានរារាំងស្ទើរតែទាំងស្រុង ដោយសារតែសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm