អ្នកនាំពាក្យនៃទីបញ្ជាការកណ្តាល Khatam al-Anbiya របស់សាធារណរដ្ឋឥស្លាមនេះ បានរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់ បានវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ ទៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ មុនពេលត្រឡប់ថយក្រោយវិញ។

ប្រព័ន្ធផ្សាយផ្សាយសាធារណៈរបស់អ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោកថា៖«នាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln ត្រូវបានវាយប្រហារដោយកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ហើយមិនអាចដំណើរការបាន»។ IRGC របស់អ៊ីរ៉ង់បាននិយាយថា នាវាអាមេរិកនេះ បានចាកចេញពីឈូងសមុទ្រពែក្ស ហើយកំពុងរត់គេចខ្លួនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗអ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅលើទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ៕
