ការផ្ទុះបានកើតមាននៅជិតពិធីដង្ហែរក្បួនទិវា al-Quds ស្ថិតក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់

2026/03/14 01:38:08 am        83

មនុស្សម្នាក់ ត្រូវបានសម្លាប់ ក្រោយការផ្ទុះជាច្រើនលើក ត្រូវបានឮនៅជុំវិញពិធីដង្ហែរក្បួនទិវា al-Quds ស្ថិតក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ជាទីដែលមនុស្សរាប់ម៉ឺននាក់ បានចូលរួមពិធីជួបជុំគ្នាប្រចាំឆ្នាំ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ស្របពេលការវាយប្រហារនៅទូទាំងប្រទេសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល នៅតែបន្តក្នុងថ្ងៃទី ១៤នៃសង្រ្គាម ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់រាយការណ៍ថា ការផ្ទុះដ៏ខ្លាំង អំឡុងពេលថ្ងៃត្រង់ ថ្ងៃសុក្រនេះ បានអង្រួនទីលានចតុរង្គទីក្រុងតេអេរ៉ង់ ពេញដោយក្រុមបាតុករដែលនៅទីនោះ សម្រាប់ព្រឹត្តការណ៍ប្រចាំឆ្នាំ ។

មូលហេតុនៃការផ្ទុះនៅទីលានចតុរង្គ Ferdowsi ពុំត្រូវបានដឹងច្បាស់ភ្លាមៗនោះទេ ប៉ុន្តែវាបានកើតមានឡើង ក្រោយអ៊ីស្រាអែលព្រមានពលរដ្ឋកុំឲ្យទៅទីនោះ ដោយសារពួកគេមានផែនការវាយប្រហារ ។

ទូរទស្សន៍រដ្ឋ Press TV រាយការណ៍ថា ស្រ្តីម្នាក់ ត្រូវបានសម្លាប់ ដោយសារអំបែងគ្រាប់ ស្របពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប៉ុន្តែពួកគេពុំបានបញ្ជាក់ឲ្យបានលម្អិតនោះទេ ។

ខណៈពេលនោះដែរ កាសែត Al Jazeera រាយការណ៍ថា ការវាយប្រហារតាមច្រកអាកាសនៅចម្ងាយប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីទីកន្លែងជួបជុំគ្នារបស់ក្រុមបាតុករនៅក្នុងទីក្រុងតេអេរ៉ង់ ។ 

សារព័ត៌មានរដ្ឋរាយការណ៍ថា ហ្វូងមនុស្សបានចេញក្រៅនៅទីក្រុងតេអេរ៉ង់ និងទីក្រុងដទៃទៀត បើទោះបីជាមានការវាយប្រហារកំពុងបន្តរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        103
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm