នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋបារាំងរស់នៅក្នុងទីក្រុងប៉ារីសបានបង្ហាញនូវការព្រួយបារម្ភរបស់ពួកគេថា ការស្លាប់របស់ទាហានបារាំងម្នាក់ ធ្វើឲ្យភាពមិនប្រាកដប្រជាកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា។ទាហ
ានបារាំងម្នាក់ ត្រូវបានសម្លាប់ និង ៦នាក់ផ្សេងទៀតបានរងរបួស ក្រោយការវាយប្រហារយានដ្រូនលើតំបន់ភាគខាងជើងអ៊ីរ៉ាក់ ដែលលោកប្រធានាធិបតី Emmanuel Macron និយាយថា ពុំអាចទទួលយកបាន និងមិនត្រឹមត្រូវ ។ លោក Macron ថា ការវាយប្រហារមួយបានសម្លាប់ទាហានបារាំងម្នាក់ នៅទីក្រុង Erbil របស់ប្រទេសអ៊ីរ៉ាក់។អភិបាលក្រុង Erbil លោក Omed Koshnaw បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែរមួយថាទាហានទាំងនោះ បានរងរបួស នៅក្នុងការវាយប្រហារដោយដ្រូនដែលកំណត់គោលដៅលើមូលដ្ឋានរួមរបស់កងកម្លាំងសន្តិសុខផ្ទៃក្នុងនៃតំបន់ឃឺដ និងបារាំងនៅក្នុងតំបន់ Makhmour របស់ប្រទេសអ៊ីរ៉ាក់ ។ទណ្ឌពេទ្យ
មួយរូបរស់នៅក្នុងទីក្រុងប៉ារីស និយាយថាការវាយប្រហារនេះ ហាក់ដូចជាបង្ករឿង ដើម្បីអូសទាញបារាំងឲ្យបញ្ចប់សង្រ្គាម ។ទោះបីជាយ៉ា
ងណាក៏ដោយ អ្នកស្រុកម្នាក់ទៀតរស់នៅតំបន់ជាយក្រុងប៉ារីសមិនយល់ស្របបែបហ្នឹងនោះទេ ដោយលោកនិយាយថា វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យបារាំងប្រកាន់ភ្ជាប់គោលជំហរវាយប្រហារនោះ៕