កាណាដា​កក់​កៅអី World Cup ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦​ឆ្នាំ​

2022/03/28 05:51:47 pm        375

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​កាណាដា​បាន​កក់​កៅអី World Cup ជា​លើកដំបូង​ក្នុង​រយៈ​ពេល ៣៦​ឆ្នាំក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ​ហ្សា​ម៉ា​អ៊ិ ៤-០​។ ​​បួន​គ្រាប់​របស់​កាណាដា​ធ្វើបាន​ដោយ Cyle Larin និង Tajon Buchanan នៅ​វគ្គ​ទី១ មុនពេល​ដែល Junior Hoilett និង Adrian Mariappa ភ្លាត់​ចូល​ទី​ខ្លួនឯងធ្វើឱ្យ​កាណាដា​ឈរលើ​គេ​ក្នុង​វគ្គ​ជំ​រុះ​នេះ​មាន ២៨ពិន្ទុ​។

​​រំលឹកថា ​កាណាដា​ខកខាន​មិនដែល​បាន​លេង World Cup តាំងពី​បង្ហាញខ្លួន​ចុងក្រោយ​នៅ​ឆ្នាំ១៩៨៦ លើទឹក​ដីម៉ិ​ក​ស៊ិ​ក​។ ​​ចំណែកឯ​ខ្សែប្រយុទ្ធ Chelsea, Christian Pulisic បាន​ស៊ុត​បញ្ចូល​ទី​ ៣គ្រាប់​ម្នាក់ឯង​ឱ្យ​ក្រុមបាល់ទាត់​អាមេរិក​យកឈ្នះប៉ា​ណា​ម៉ា​លទ្ធផល ៥-១ ខិតជិត​កក់​កៅអី​នៅ World Cup 2022 ប្រទេស​កាតា​។ ​​ប្រធាន​ក្រុម​អាមេរិក​រូបនេះ​រកបាន​គ្រាប់​ដំបូង​នៅ​នាទី​ទី១៧ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​មុនពេល​ដែល​អាមេរិកបន្ថែម​ការនាំ​មុខ ២-០ ដោយ Antonee Robinson នៅ​នាទី​ទី២៣​។ ​​Jesus Ferreira ក៏​រកបាន​គ្រាប់​នាំមុខ ៣-០ នៅ​នាទី​ទី២៧ មុនពេល​ដែល Christian Pulisic ជាថ្មី​ម្តងទៀត​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​គ្រាប់​ទី​ពីរ​របស់ខ្លួន​នាំមុខ ៤-០ ឱ្យ​អាមេរិក​នៅ​នាទី​ទី៤៥+២​។​ ​​Hat-Trick របស់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​សំរេចបាន​នៅ​វគ្គ​ទី២ នាទី​ទី៦៥​។​

​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​អាមេរិក​ខិតជិត​មាន​កៅអី​ស្វ័យប្រវត្តិ​ទៅហើយ ដោយ​ដាច់​ពិន្ទុ​ពី​ក្រុម​នៅ​តំបន់ Play-Off កូ​ស្តា​រី​កា ៣ពិន្ទុ​ខណៈ​សល់​តែមួយ​ប្រកួត​ទៀត​បញ្ចប់​វគ្គ​ជំ​រុះ​។ ​​ស្រដៀង​គ្នា​នឹង​អាមេរិក​ដែរ ក្រុមបាល់ទាត់​ម៉ិ​ក​ស៊ិ​ក​ក៏​រកបាន​បី​ពិន្ទុ​ដ៏​មាន​សារសំខាន់​ផងដែរ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី​ហុង​ឌុយ​រ៉ា​ស់ ១-០ ដោយ​គ្រាប់​បាល់​របស់ Edson Alvarez​។ ​បី​ពិន្ទុ​នេះ​មានន័យថា ​ម៉ិ​ក​ស៊ិ​កមាន ២៥ពិន្ទុ​ស្មើគ្នា​ជាមួយ​អាមេរិក​តែ​ឈរ​លេខ៣ ពីលើ​កូ​ស្តា​រី​កា ៣ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        343
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        430

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm