ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាព្រួយបារម្ភថា កង្វះខាតហ្គាស អាចបង្ខំឲ្យពួកគេវិលត្រឡប់ទៅរកអុសដ៏គ្រោះថ្នាក់វិញនៅក្នុងព្រៃ

2026/03/14 03:38:30 am        32


ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារស់នៅក្នុងប្រទេសបង់ក្លាដែស និយាយថា ពួកគេព្រួយបារម្ភថា នឹងត្រូវបង្ខំចិត្តវិលត្រឡប់ទៅក្នុងព្រៃដ៏គ្រោះថ្នាក់វិញ ដើម្បីរកអុសសម្រាប់ចម្អិនអាហារ ស្របពេលដែលវិបត្តិសង្រ្គាមមជ្ឈិមបូព៌ា គំរាមកំហែងដល់ការផ្គត់ផ្គង់ហ្គាស LPG ។

ជនភៀសខ្លួននៅក្នុងជំរំ Kutupalong បានបង្ហាញការព្រួយបារម្ភរបស់ពួកគេចំពោះការវិលត្រឡប់ទៅរកអុសក្នុងព្រៃវិញ ដែលជាទម្លាប់មួយធ្វើឲ្យស្រ្តី និងកុមារជួបប្រទះសត្វព្រៃកាចសាហាវ ការវាយប្រហារ និងភាពតានតឹងជាមួយអ្នកភូមិក្នុងស្រុក ។

អ្នកស្រី Noor Haba គឺជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាវ័យ ៣២ឆ្នាំមួយរូបរស់នៅក្នុងជំរំ Kutupalong និយាយថា បើសិនជាហ្គាសត្រូវបានកាត់ផ្តាច់ វានឹងកាន់តែលំបាកសម្រាប់ពួកយើង ដើម្បីទ្រទ្រង់គ្រួសារ ។

ជំរំដ៏ធំល្វឹងល្វើយ សាងសង់នៅក្នុងជម្រកសត្វដំរីអាស៊ី កាលពីមុនធ្លាប់រងការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលគ្រួសារអស់ប្រេងឥន្ធនៈ ។ ការព្រួយបារម្ភរបស់ពួកគេ កាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត ក្រោយទីភ្នាក់ងារជំនួយបញ្ឈប់ការផ្គត់ផ្គង់ធុងហ្គាស LPG ដល់កោះ Bhasan Char ជាទីផ្តល់ជម្រកសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៣២.០០០នាក់ ដែលបានបំលាស់ទីទៅរស់នៅទីនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។

ក្រុមអាជ្ញាធរ និងក្រុមការងារជំនួយ ព្រមានថា ការអាក់ខានខ្សែចង្វាក់ផ្គត់ផ្គង់ហ្គាស LPG របស់បង់ក្លាដែស មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ជនភៀសខ្លួន ១,២លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឲ្យអន្តរាយផងដែរដល់ការងើបឡើងវិញរបស់បរិស្ថាន ទាំងក្នុង និងជុំវិញជំរំជាទីដែលគម្របព្រៃឈើវិលត្រឡប់មកដូចដើមវិញបន្តិចម្តងៗ បន្ទាប់ពីការណែនាំឲ្យប្រើប្រាស់ហ្គាស LPG ។

បង់ក្លាដែសពឹងផ្អែកស្ទើទាំងស្រុងលើតំបន់ឈូងសមុទ្រ សម្រាប់ការដឹកជញ្ជូនហ្គាសឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបានក្លាយជាតំបន់ហាមឃាត់យ៉ាងមានប្រសិទ្ធភាព ស្របពេលភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm