
ក្រុមអ្នកវិទ្យាសាស្រ្តប្រេស៊ីល បានកំណត់អត្តសញ្ញាណពពួកសត្វថ្មីជាសត្វដាយណូស័រយក្សស៊ីស្មៅដែលទំនាក់ទំនងវិវត្តន៍របស់វាជាមួយពពួកសត្វស្រដៀងគ្នា ត្រូវបានរកឃើញនៅក្នុងប្រទេសអេស្ប៉ាញ ដែលលើកឡើងថា ផ្លូវគោកធ្លាប់តភ្ជាប់ផ្នែកជាច្រើនរបស់អាមេរិកខាងត្បូង អាហ្វ្រិក និងអឺរ៉ុប កាលពីរយៈពេល ១២០លានឆ្នាំមុន ។
សត្វដាយណូស័រ Dasosaurus Tocantinensis គឺជាពពួកសត្វធំបំផុតត្រូវបានរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ ហើយត្រូវបានគេរៀបរាប់ក្នុងខែនេះ នៅក្នុងការចុះផ្សាយលើទំព័រកាសែត Journal of Systematic Palaeontology ។
ការស្រាវជ្រាវ បានមកពីហ្វូស៊ីល រកឃើញកាលពីឆ្នាំ ២០២១ នៅជិតទីក្រុង Davinopolis ស្ថិតក្នុងរដ្ឋភាគឦសាន Maranhao ប្រទេសប្រេស៊ីល ហើយដឹកនាំដោយលោក Elver Mayer មកពីសាកលវិទ្យាល័យសហព័ន្ធ Sao Francisco Valley ។
គ្រោងឆ្អឹងរួមមានឆ្អឹងភ្លៅរង្វាស់ ១ម៉ែត្រកន្លះ ដែលជួយឲ្យក្រុមអ្នកស្រាវជ្រាវ ប៉ាន់ប្រមាណថា សត្វដាយណូស័រមួយក្បាលនេះ មានបណ្តោយប្រវែងប្រហែល ២០ម៉ែត្រ ។
លោក Leonardo Kerber គឺជាបុរាណវិទូនៅសាកលវិទ្យាល័យសហព័ន្ធ Santa Maria(UFSM) ដែលចែករំលែកការស្រាវជ្រាវនេះ និយាយថា ស្របពេលកំណាយដំណើរការអស់រយៈពេលជាច្រើនថ្ងៃ ពួកយើងចាប់ផ្តើមមើលឃើញភ័ស្តុតាងថា ឆ្អឹងដ៏ធំនេះ គឺជាឆ្អឹងភ្លៅ ។
លោកកត់សំគាល់ឃើញថា នេះបង្ហាញថា វាគឺជាសត្វដាយណូស័រធំខ្លាំងណាស់ ។ សព្វថ្ងៃពួកយើងស្គាល់សត្វដាយណូស័រថា ស្ថិតក្នុងចំណោមសត្វដាយណូស័រធំបំផុតពុំធ្លាប់រកឃើញនៅក្នុងប្រទេសប្រេស៊ីល ។
យោងតាមការអះអាងរបស់សាកលវិទ្យាល័យ UFSM បានឲ្យដឹងថា ការវិភាគបង្ហាញថា ពពួកសត្វដាយណូស័រនេះ មានទំនាក់ទំនងជិតស្និតនឹងសត្វដាយណូស័រ Garumbatitan Morellensis ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអេស្ប៉ាញ ៕