មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ថា ការគំរាមកំហែងរបស់អ៊ីស្រាអែលដើម្បីធ្វើឃាតលោកគឺ «ឥតប្រយោជន៍»។ លោកបាននិយាយបន្ថែមថា យើងបានត្រៀមរួចរាល់ហើយសម្រាប់ការប្រឈមមុខដាក់គ្នាយូរអង្វែង ហើយពួកគេនឹងភ្ញាក់ផ្អើលនៅក្នុងសមរភូមិ»។
អ៊ីស្រាអែល បានបើកការវាយលុកប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីក្រុមនេះបានបើកការបាញ់ប្រហារនៅថ្ងៃទី២ ខែមីនា ដើម្បីសងសឹកការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅពេលចាប់ផ្តើមសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។
លោក Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ការគំរាមកំហែងរបស់សត្រូវ មិនធ្វើឱ្យយើងភ័យខ្លាចនោះទេ។ ការថ្លែងរបស់លោក Qassem បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បាននិយាយថា ខ្លួនបានដាក់ពង្រាយកងទ័ពបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ និងបានព្រមានអំពីការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។