ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់លោកមិនស្នើ និងអនុវត្តគោលនយោបាយណាមួយ ដោយគ្មានការសម្របសម្រួលជាមួយមេដឹកនាំកំពូលលោក Mojtaba Khamenei នោះទេ។
លោក Pezeshkian បានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងសារមួយ ដើម្បីសរសើរប្រជាជនអ៊ីរ៉ង់ចំពោះការចូលរួម «ដ៏អស្ចារ្យ» របស់ពួកគេ នៅក្នុងការជួបជុំប្រារព្ធទិវា Quds អន្តរជាតិ ដែលបានធ្វើឡើង នៅទូទាំងប្រទេសនេះ កាលពីព្រឹកថ្ងៃសុក្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។
លោកប្រធានាធិបតី បាននិយាយថា លោកចាត់ទុកខ្លួនឯងថា មានកាតព្វកិច្ចអនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំប្រទេសយ៉ាងពេញលេញ ស្របតាមលក្ខណៈវិនិច្ឆ័យសាសនា ច្បាប់ និងជាតិ។
លោកបានសង្កត់ធ្ងន់ថា៖«ការគោរពប្រតិបត្តិនេះ នឹងក្លាយជាគោលការណ៍ និងមូលដ្ឋានគ្រឹះមួយនៃសាមគ្គីភាពជាតិ និងជាមូលដ្ឋានសម្រាប់សកម្មភាពរបស់រដ្ឋាភិបាលទី១៤ របស់អ៊ីរ៉ង់»៕