នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Min-seok និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានពិភាក្សាគ្នា កាលពីថ្ងៃសុក្រ (ទី ១៣ ខែមីនា) អំពីការបើកកិច្ចចរចាឡើងវិញរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ( Kim Jong Un) ក្នុងកិច្ចប្រជុំមួយ នៅទីក្រុងវ៉ាស៊ីនតោន។
លោក Kim Min-seok បានប្រាប់លោក ត្រាំ ថា លោកគឺជាមេដឹកនាំលោកខាងលិចតែម្នាក់គត់ដែលបានសន្ទនាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយបច្ចុប្បន្នជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយបញ្ហា នៅលើឧបទ្វីបកូរ៉េ ខណៈដែលលោក Kim Min-seok បានធ្វើសន្និសីខខ្លីជាមួយអ្នកយកព័ត៌មាន បន្ទាប់ពីជួបជាមួយលោក ត្រាំ។
លោក Kim Min-seok បានប្រាប់អ្នកយកព័ត៌មានថា៖« លោកប្រធានាធិបតី ត្រាំ ចង់ដឹងថាតើលោកប្រធាន គីម ជុងអ៊ុន ចង់សន្ទនាជាមួយសហរដ្ឋអាមេរិក និងជាមួយខ្លួនលោកផ្ទាល់ឬអត់»។
ការិយាល័យលេខាធិការដ្ឋានរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានចេញផ្សាយរូបថតពីរសន្លឹករបស់លោក Kim Min-seok និងលោក ត្រាំ នៅសេតវិមាន បន្ទាប់ពីកិច្ចប្រជុំ៕