នគរបាលបាននិយាយកាលពីថ្ងៃសុក្រថា ភេរវករ ៦នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការផ្អែកលើព័ត៌មានចារកម្ម ដែលធ្វើឡើងដោយនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
យោងតាមសេចក្តីថ្លែងការណ៍របស់ CTD ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង នៅក្នុងស្រុក Lakki Marwat បន្ទាប់ពីអាជ្ញាធរទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់គួរឲ្យទុកចិត្តអំពីវត្តមានរបស់ភេរវករ នៅក្នុងតំបន់នោះ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ក្រុមភេរវករបានបើកការបាញ់ប្រហារលើក្រុម CTD ក្នុងអំឡុងពេលវាយឆ្មក់ ដែលបង្កឲ្យមានការបាញ់តគ្នា ដែលមានរយៈពេលប្រហែល ៤០នាទី។
បន្ទាប់ពីការបាញ់ប្រហារគ្នា កងកម្លាំងសន្តិសុខ បានរកឃើញភេរវករ ៦នាក់ស្លាប់ ខណៈពេលដែលអ្នកផ្សេងទៀតជាច្រើននាក់ បានរត់គេចខ្លួន៕