និយតករ​រុស្ស៊ី​ព្រមាន​សារព័ត៌មាន​មិន​ឲ្យ​ផ្សព្វផ្សាយ​បទសម្ភាសន៍​ថ្មីៗ​របស់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក Zelenskyy

2022/03/28 11:18:31 am        1.2 K

​រុស្ស៊ី៖ ក្រុមហ៊ុន Roskomnadzor ដែល​ជា​និយតករ​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ប្រព័ន្ធ​សែន​ស៊រ​ Internet របស់​រុស្ស៊ី កំពុង​ព្រមាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​រុស្ស៊ី​ មិន​ឲ្យ​ចេញផ្សាយ​ការ​សម្ភាសន៍​ថ្មី​រវាង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky និង​អ្នកសារព័ត៌មាន​រុស្ស៊ី​ឡើយ។​

​សារព័ត៌មាន Washington Post បាន​រាយការណ៍​ថា ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​សហព័ន្ធ Roskomnadzor និយាយ​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​លើ​សារព័ត៌មាន​មួយ​ចំនួន​ ដែល​បាន​រៀប​ចំ​បទ​សម្ភាសន៍​ដើម្បី​កំណត់​ពី​វិសាលភាព​នៃ​ការទទួលខុសត្រូវ និង​ការ​ចាត់​វិធានការ​ឆ្លើយ​តប​។ លោក Zelenskyy បាន​ចែករំលែក​បទសម្ភាសន៍​នេះ​នៅ​លើ​បណ្ដាញ​សង្គម Telegram របស់​លោក។ លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ជនជាតិ​រុស្ស៊ី​ត្រូវតែ​គាំទ្រ​ការពិត ហើយ​លោក​ចង់​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​ប្រទេស​អព្យា​ក្រឹត្យ​មួយ ដូច្នេះ​ពួក​គេ​អាច​ចាប់ផ្ដើម​ចរចា​ដើម្បី​បញ្ចប់​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​។​

​កាលពី​ដើមខែ​នេះ​លោក Putin បាន​ចុះហត្ថលេខា​លើ​វិធានការ​មួយ​ ដែល​ហាមប្រាម​ព័ត៌មាន​ក្លែង​ក្លាយ​អំពី​សកម្មភាព​យោធា​របស់​រុស្ស៊ី​។ ​ច្បាប់​នេះ​ហាម​មនុស្ស​មិន​ឲ្យ​ហៅ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ថា ​ជា​ការ​ឈ្លានពាន ឬ​សង្គ្រាម ហើយ​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បំពាន​ច្បាប់​នេះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១៥ឆ្នាំ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am