ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារជិត ៣ពាន់ កន្លែង បានយកមកផ្សព្វផ្សាយដល់អតីតពលករ និងប្រជាពលរដ្ឋ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង

2026/03/15 08:23:48 am        122


(បាត់ដំបង)៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តសកម្មភាពយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយឱកាសការងារដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារត្រូវបានរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីនាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតីតពលករ និងប្រជាពលរដ្ឋសរុបប្រមាណ ៨០០ នាក់ ព្រមទាំងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស។

ក្នុងឱកាសនោះ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាពាំនាំនូវឱកាសជួបគ្នារវាងក្រុមហ៊ុន និងអតីតពលករ ដោយក្នុងនោះមានតំណាងរោងចក្រ និងសមាគម និងទីភ្នាក់ងារបញ្ចូនពលករសរុបចំនួន ០៧ បានចុះជ្រើសរើសបុគ្គលិកដោយផ្ទាល់សរុបចំនួន ២ ៧៥០ កន្លែង ក្នុងចំណោមឱកាសការងារទូទាំងប្រទេសសរុបជាង ០៨ ម៉ឺន កន្លែង។ ក្រៅពីឱកាសការងារក្នុងស្រុក យុវជន និងប្រជាពលរដ្ឋក៏មានជម្រើសចុះឈ្មោះជាមួយក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងពីគុណសម្បត្តិនៃការធ្វើការក្នុងស្រុក តាមរយៈការទទួលបានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ នៅជួបជុំក្រុមគ្រួសារ ជាពិសេសអត្ថប្រយោជន៍ទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។

មុននឹងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តចិត្តដល់យុវជន និងអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីថ្នាក់ជាតិសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) ដើម្បីអភិវឌ្ឍជំនាញអោយកាន់តែប្រសើរ និងប្រើប្រាស់យន្តការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការទទួលបានព័ត៌មានពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់ និងព័ត៌មានច្បាស់ការណ៍៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am