ការអះអាងនេះមានឡើងបន្ទាប់ពីការបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញថាលោកបានស្លាប់។ អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់មកពីទីភ្នាក់ងារសារព័ត៌មាន Anadolu បានសួរការិយាល័យនេះ ថាតើពួកគេមានសេចក្តីថ្លែងការណ៍ណាមួយលើការអះអាងកាន់តែខ្លាំងឡើងនៅលើបណ្តាញសង្គមថា "លោក Netanyahu ត្រូវបានគេធ្វើឃាត" ដែរឬទេ។
កាលពីថ្ងៃសុក្រ លោក Netanyahu បានចែករំលែកវីដេអូសន្និសីទសារព័ត៌មានស្តីពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលកំពុងបន្តនៅលើបណ្ដាញសង្គម X របស់លោក។ នៅក្នុងវីដេអូ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានអះអាងថាបានមើលឃើញម្រាមដៃប្រាំមួយនៅលើដៃស្តាំរបស់លោក Netanyahu ដែលជំរុញឱ្យមានពាក្យចចាមអារ៉ាមថាវីដេអូនេះត្រូវបានបង្កើតឡើងដោយ AI។
នៅម៉ោង ០និង៣៥នាទី នៅពេលលោក Netanyahu លើកដៃ ដុំសាច់បន្ថែម ត្រូវបានគេមើលឃើញនៅជាប់នឹងកូនដៃ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនអះអាងថាជាម្រាមដៃទីប្រាំមួយ ដែលគេជឿថជា AI ។
អ្នកអត្ថាធិប្បាយនយោបាយអភិរក្សនិយមអាមេរិកលោកស្រី Candace Owens បានសួរថា តើ Bibi នៅឯណា? ដោយសំដៅទៅលើឈ្មោះហៅក្រៅរបស់លោក Netanyahu ។ លោកស្រីបានសរសេរនៅក្នុងសារលើបណ្ដាញសង្គម X ថា ហេតុអ្វីបានជាការិយាល័យរបស់លោកចេញផ្សាយ និងលុបវីដេអូ AI ក្លែងក្លាយនោះ ហើយហេតុអ្វីបានជាមានការភ័យស្លន់ស្លោយ៉ាងខ្លាំងនៅឯសេតវិមាន?៕

