Max Verstappen ប្រជែង​ជាមួយ Charles Leclerc យកឈ្នះ​ការប្រកួត F1 នៅ​អារ៉ាប៊ីសាអ៊ូឌីត​

2022/03/28 04:29:24 am        95

​ប្រណាំង​រថយន្ត៖ ជើងឯក Formula One ពិភពលោក Max Verstappen បាន​ប្រជែង​ឈ្នះ​ការ​ប្រ​កួតប្រណាំង F1 នៅ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោយ​មានការ​ប្រកួតប្រជែង​ខ្លាំង​ជាថ្មី​ម្តងទៀត​ជាមួយ Charles Leclerc​។ ​​ចេញដំណើរ​ដំបូង​កីឡាករ​របស់ Red Bull មួយរូប​ទៀត Sergio Perez ដែល​ឈ្នះ​ការប្រណាំង​យក​ទី​ចេញដំណើរ​កាលពី​ថ្ងៃ​សៅរ៍​នោះ មិនអាច​រក្សា​ការនាំ​មុខ​ដល់ទី​បញ្ចប់​ឡើយ បន្ទាប់ពី​មានការ​ប្រជែង​ខ្លាំង​ពី​កីឡាករ​របស់ Ferrari ទាំងពីរ Charles Leclerc និង Carlos Sainz ក៏ដូចជា​មិត្ត​រួម​ក្រុម Max Verstappen​។

​​កីឡាករ​ម៉ូ​ណា​កូ Charles Leclerc បាន​នាំមុខ​ជាច្រើន​ជុំ​ជាមួយនឹង​ការ​ប្រដេញ​ពីក្រោយ​ដោយ Max Verstappen​។ ​​កីឡាករ​ទាំងពីរ​កាល​ពី​ទីលាន​ទីមួយ​នៅ​បា​រ៉ែ​ន​ក៏​ប្រជែង​គ្នា​ខ្លាំង​ដែរ​ដោយ Charles Leclerc ជា​អ្នកឈ្នះ ​ខណៈ Verstappen មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន​នៅ​ទីបញ្ចប់​។​ ​​តែ​លើក​នេះ Verstappen ជា​អ្នកឈ្នះ​វិញ​ម្តង​ក្រោយ​វ៉ា​ផុត Charles Leclerc នៅ​បួន​ជុំ​ចុងក្រោយ​ ខណៈ​អ្នក​ទាំងពីរ​មកដល់​ទី​ព្រ័ត្រ​ប្រកៀក​ប្រកិត​គ្នា​។ ​​លេខ៣ បាន​ទៅ​កីឡាករ​របស់ Ferrari មួយរូប​ទៀត Carlos Sainz ដែល​មានន័យថា​ ពីរ​ទីលាន​ជាប់​គ្នា​ហើយ​ដែល​កីឡាករ​របស់ Ferrari ទាំងពីរ​នាក់​ឈរលើ​វេទិកា​កិ​ត្ត​យស​។ ​​ទោះជា​បាន​ត្រឹម​លេខ២ ក្តី Charles Leclerc បន្ត​នាំមុខគេ​ក្នុង​តារាង​ជើងឯក​មាន ៤៥ពិន្ទុ​តាម​ពី​ក្រោយ​ដោយ Carlos Sainz មាន ៣៣ពិន្ទុ និង​លេខ៣ Max Verstappen មាន ២៥ពិន្ទុ​។​ ​ចំណែក​ជើងឯក​ពិភពលោក ៧សម័យ Lewis Hamilton មិន​ជោគជ័យ​ឡើយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​នេះ​ ដោយ​បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ ១០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am