មេដឹកនាំកូរ៉េខាងជើង និងកូនស្រី ត្រួតពិនិត្យការសាកល្បងប្រព័ន្ធបាញ់រ៉ូកែត ខណៈអាមេរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធរួមគ្នាដ៏ធំ

2026/03/15 12:01:42 pm        65


យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអាទិត្យ ១៥ មីនា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) អមដោយកូនស្រីជំទង់របស់លោក បានដឹកនាំនិងត្រួតពិនិត្យការសាកល្បងបាញ់គ្រាប់ពិតនៃប្រព័ន្ធបាញ់គ្រាប់រ៉ូកែចម្រុះ ដែលទំនងជាការឆ្លើយតបចំពោះការហ្វឹកហ្វឺនយោធាអាមេរិក-កូរ៉េខាងត្បូង កំពុងបន្ត ដែលកូរ៉េខាងជើងចាត់ទុកថាជាការហាត់សមឈ្លានពាន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម បានត្រួតពិនិត្យសមយុទ្ធវាយប្រហារពាក់ព័ន្ធនឹងឧបករណ៍បាញ់រ៉ូកែតដែលមានភាពជាក់លាក់ខ្ពស់ទំហំ ៦០០ មីលីម៉ែត្រចំនួន ១២ គ្រាប់ នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍។

យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានតាមដានមីស៊ីលផ្លោងប្រហែល ១០ គ្រាប់ដែលបាញ់ចេញពីតំបន់រដ្ឋធានីរបស់កូរ៉េខាងជើងឆ្ពោះទៅសមុទ្រខាងកើត។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានហៅការបាញ់នេះថាជាការបង្កហេតុ រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមប្រាមសកម្មភាពបាញ់ផ្លោងណាមួយដោយកូរ៉េខាងជើង។

KCNA បានដកស្រង់សម្តីរបស់លោកគីមថា សមយុទ្ធនេះនឹងធ្វើឱ្យសត្រូវនៅក្នុងចម្ងាយវាយប្រហារ ៤២០ គីឡូម៉ែត្រ មានអារម្មណ៍ មិនស្រួល និងផ្តល់ឱ្យពួកគេនូវ ការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអំណាចបំផ្លិចបំផ្លាញនៃអាវុធនុយក្លេអ៊ែរតាកទិក ។ ជាក់ស្តែង លោកបានសំដៅទៅលើកងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូង៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 06:36:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am