ការសែតរដ្ឋបានរាយការណ៍ថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានវាយប្រហារការិយាល័យគណបក្សកុម្មុយនិស្តក្នុងប្រទេសគុយបាភាគខាងជើងកាលពីថ្ងៃសៅរ៍១៤មីនា ក្នុងការតវ៉ាដ៏កម្របង្កឡើងដោយការដាច់ចរន្តអគ្គិសនីកាន់តែធ្ងន់ធ្ងរ ដោយសារការបិទផ្លូវនាំចូលប្រេងរបស់សហរដ្ឋអាមេរិក។
ការជួបជុំប្រឆាំងនឹងការដាច់ចរន្តអគ្គិសនី និងកង្វះខាតស្បៀងអាហារទំនងបានចាប់ផ្តើមដោយសន្តិវិធីនៅក្នុងទីក្រុងម៉ូរ៉ុន (Moron )កាលពីយប់ថ្ងៃសុក្រ ក្រោយមកបានប្រែក្លាយទៅជាអំពើហិង្សានៅព្រឹកព្រលឹមថ្ងៃសៅរ៍ នេះបើយោងតាមកាសែត Invasor។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីភ្លើងឆេះដ៏សន្ធោសន្ធៅ ហើយមនុស្សគប់ដុំថ្មតាមបង្អួចអគារ ខណៈគេបានលឺសំឡេងស្រែកថា "សេរីភាព"។
ការតវ៉ាជាសាធារណៈ ជាពិសេសការតវ៉ាដោយហិង្សា គឺកម្រមានណាស់នៅក្នុងប្រទេសគុយបា។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៩ របស់ប្រទេសគុយបា ផ្តល់សិទ្ធិដល់ពលរដ្ឋក្នុងការធ្វើបាតុកម្ម ប៉ុន្តែច្បាប់ដែលកំណត់ជាពិសេសអំពីសិទ្ធិនោះត្រូវបានជាប់គាំងនៅក្នុងសភានីតិបញ្ញត្តិ ដែលធ្វើឱ្យអ្នកចេញដើរតវ៉ាតាមផ្លូវស្ថិតក្នុងភាពមិនច្បាស់លាស់ផ្នែកច្បាប់៕