លោក Donald Trump បានចោទប្រកាន់លោក Volodymyr Zelenskyy ថា ពិបាកដោះស្រាយជាងលោក Vladimir Putin ទៅទៀត មិនយូរប៉ុន្មានបន្ទាប់ពីទីក្រុង Kyiv ត្រូវបានទម្លាក់គ្រាប់បែកក្នុងការវាយប្រហារតាមអាកាសដ៏ធំចុងក្រោយរបស់រុស្ស៊ី។
លោក Trump បាននិយាយបែបនេះបន្ទាប់ពីបណ្ដាមេដឹកនាំអឺរ៉ុបបានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោកក្នុងការបន្ធូរបន្ថយទណ្ឌកម្មប្រេងលើទីក្រុងមូស្គូ ប៉ុន្តែហាក់ដូចជាគេចវេះសំណួរអំពីប្រតិកម្មនោះ ហើយផ្ទុយទៅវិញបានស្តីបន្ទោសលោក Zelenskyy ចំពោះការមិនព្រមធ្វើកិច្ចព្រមព្រៀង។
លោកបានប្រាប់ទូរទស្សន៍ NBC News ថា រូបលោកមានការភ្ញាក់ផ្អើលដែលលោក Zelenskyy មិនចង់ធ្វើកិច្ចព្រមព្រៀង។ លោកបានប្រាប់លោក Zelenskyy ឱ្យធ្វើកិច្ចព្រមព្រៀងព្រោះលោក Putin មានឆន្ទៈក្នុងការធ្វើកិច្ចព្រមព្រៀង ហើយ។
ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូន និងមីស៊ីលជាច្រើនចាប់តាំងពីថ្ងៃសៅរ៍បានកើនឡើងដល់៦នាក់ បន្ទាប់ពីលោក Zelenskyy បានស្តីបន្ទោសយោធារុស្ស៊ីចំពោះការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកេងប្រវ័ញ្ចសង្គ្រាមនៅមជ្ឈិមបូព៌ាដើម្បីបង្កការបំផ្លិចបំផ្លាញកាន់តែច្រើននៅអ៊ុយក្រែន៕