ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

2026/03/16 02:15:44 am        308

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំជាំសង្កែ គណៈកម្មាធិការគណបក្សឃុំជាំសង្កែ, គណៈសាខាបក្សភូមិ និងក្រុមចលនាភូមិទាំង៩ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារប៉ាម៉ានី នាយកសាលា និងលោកគ្រូ អ្នកគ្រូជាច្រើនរូប។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារប៉ាម៉ានី លោកនាយកសាលាទាំង៣ លោកគ្រូ អ្នកគ្រូ អាជ្ញាធរឃុំ ភូមិ និងក្រុមការងារទាំងអស់ ជាពិសេសឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ដែលបានសម្របសម្រួលរៀបចំកម្មវិធីនេះឡើង។

បន្ទាប់ពីសំណេះសំណាលជាមួយក្រុមការងាររួចមកឯកឧត្តម ហ៊ុន ម៉ានី ក៏បានចុះផ្ទាល់ដល់ខ្នងផ្ទះ យករូបថតទៅប្រគល់ដល់ដៃកូនៗ និងឆ្លៀតឱកាសសួរសុខទុក្ខ លើកទឹកចិត្តកូនៗ ក៏ដូចជាផ្ដាំផ្ញើដល់ឪពុកម្តាយអាណាព្យាបាល ឱ្យខិតខំថែទាំកូនចៅ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ដើម្បីអនាគតពួកគេ ក្លាយជាធនធានមានតម្លៃសម្រាប់ប្រទេសជាតិ។

សូមជម្រាបថា កម្មវិធីប្រគល់-ទទួល និងចែករូបថតជូនកុមារ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនសិស្សានុសិស្សនៅតាមសាលាបឋមសិក្សាទូទាំងខេត្តកំពង់ស្ពឺ នូវអនុស្សាវរីយ៍ដ៏មានន័យនៃវ័យកុមារភាពរបស់ពួកគេ។

ឯកឧត្តមរម្លេចដែរថា កម្មវិធីប៉ាម៉ានី បានកើតចេញដំបូងនៅអង្គការផ្ទះបាយកុមារ រាជធានីភ្នំពេញដែលជាកន្លែងបើកទ្វាទទួលកុមារអនាថា កុមារខ្វះជីវភាព ដែលទទួលបានអាហារ សម្លៀកបំពាក់ ការថែទាំព្យាបាល ការឧបត្ថម្ភជាអង្ករ ដែលអង្គការនោះប្រៀបបានដូចជាផ្ទះសម្បែងរបស់ក្មេង។ ឯកឧត្តមក៏បានទៅឧបត្ថម្ភជួយដល់កុមារនៅទីតាំងអង្គការនោះជាទៀតទាត់។ ដោយមាននិស្ស័យ កុមារនៅទីនោះក៏បានហៅ ឯកឧត្តមថា ប៉ាម៉ានី មកទល់បច្ចុប្បន្ន។ 

អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        96
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm