រាជរដ្ឋាភិបាល​ មាន​លទ្ធភាពគ្រប់គ្រាន់ ​លើការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ប្រទេស

2022/03/28 06:29:35 pm        744

ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅតែបន្តមានលទ្ធភាពគ្រប់គ្រង​ស្ថានភាព​ហិរញ្ញវត្ថុសាធារណៈបានល្អ ដោយ​ធានា​បាន​នូវប្រក្រតីភាព​នៃកិច្ចដំណើររបស់ក្រសួង-ស្ថាប័ន​នៃរាជរដ្ឋាភិបាល, ការជួយ​អន្តរាគមន៍​ក្នុងគ្រាលំបាក​ និងសម្រាប់ការផ្តល់​សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីបំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ និងធុរកិច្ច ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនៃអគារ និង​សមិទ្ធផលនានា​ក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ខេត្តកណ្តាល ​នៅថ្ងៃទី ២៦​ ខែមីនា ឆ្នាំ២០២២​ ថា កំណើន​សេដ្ឋកិច្ចដ៏​រឹងមាំ​នេះ ​បាន​រួមចំណែក​ពេញ​ទំហឹង ក្នុងការផ្តល់លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​បង្កើនការ​វិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ប្រភេទ​ ដូចជា ​ទឹកស្អាត, អគ្គិសនី, ផ្លូវថ្នល់, ស្ពាន, សាលារៀន, ​មន្ទីពេទ្យជាដើម និង ការអភិវឌ្ឍ​ធនធាន​មនុស្ស​ព្រមទាំង​កិច្ច​គាំពារ​សង្គម ​តាមរយៈការកាត់បន្ថយ​អត្រា​នៃភាពក្រីក្រ​បាន​លឿន​ជាង​ការរំពឹងទុក ។

ពោលគឺរាជរដ្ឋាភិបាលបានពង្រឹងវិន័យថវិកា​ តាមរយៈការរក្សា​វិន័យ​ចំណាយ និងការចាយ​វាយ​ឱ្យចំទិសដៅបំផុត​ និង​ការបង្កើនប្រសិទ្ធភាព​នៃការគ្រប់គ្រងរំហូរសាច់ប្រាក់ ជា​ពិសេស​ការ​បើក​ផ្តល់​ប្រាក់​បៀវត្សរ៍ ​និងប្រាក់​ឧបត្ថម្ភផ្សេងៗ ​បានយ៉ាងទៀងទាត់ ​និង​ទាន់ពេលវេលា ។

លោក ឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា បានថ្លែងនូវការសាទរ​ចំពោះ​រាជ​រដ្ឋាភិបាល​ ដែល​បាន​គ្រប់គ្រង់​ហិរញ្ញវត្ថុសាធារណៈបានល្អ​ នៅក្នុងស្ថានភាព​ដ៏លំបាកនេះ ​ដែល រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ជាច្រើន ​សម្រាប់​គាំពារសង្គម​ស្ទើរគ្រប់ផ្នែក ជាពិសេស​ការ​ចំណាយ​ថវិកា​សម្រាប់​ការស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចវិញ។

សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២២ នេះ រាជ​រដ្ឋាភិបាល​នឹង​បង្កើន​ចំណូល​សរុបថវិការដ្ឋ​ ស្មើនឹង​ ៣២ ៦៧៦ ប៊ីលានរៀល​ ក្នុងនោះ​ចំណូលចរន្តថ្នាក់ជាតិស្មើនឹង​ ២២ ១៥៧​ ប៊ីលានរៀល។ ​ដោយឡែក​ចំណូ​ល​មូលធនថវិការដ្ឋ ​ត្រូវបានគ្រោង​ចំនួន ៨ ៣៨៧ ​ប៊ីលានរៀល, ត្រូវជិត ៧% នៃ ផ.ស.ស. មានកំណើនជាង ​២៨% ធៀប​នឹងច្បាប់ឆ្នាំ ២០២១​ ដែលក្នុងនោះ​ចំណូល​មូល​ធន​ក្រៅប្រទេស​ស្មើនឹង​ប្រមាណ ២០%​ នៃចំណាយថវិការដ្ឋសរុបឆ្នាំ ២០២២ ។ ​ចំណែកគម្រោង​ចំណាយ​ថវិការដ្ឋ​សម្រាប់ឆ្នាំ ២០២២​ ត្រូវបានគ្រោងចំនួន ៣៤ ៧០៨ ប៊ីលានរៀល ​ត្រូវជិត ២៨% នៃ ផ.ស.ស. មាន​កំណើន​ជាង ៨% ​ធៀបនឹងច្បាប់ឆ្នាំ ២០២១៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm