អ៊ីរ៉ង់ គឺជាអ្នកកាន់កូនសោក្នុងការបើកច្រកទីផ្សារថាមពលសកលឡើងវិញ មិនមែនអាមេរិកនោះទេ

2026/03/16 04:07:13 pm        221

សេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័របាននិយាយកាលពីថ្ងៃអាទិត្យ (១៥ មីនា) ថា ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអ៊ូឌីត Saudi Aramco ដែលជាអ្នកផលិតប្រេងធំជាងគេបំផុតក្នុងពិភពលោក បានប្រាប់អ្នកទិញប្រេងរបស់ខ្លួនតាមរយៈលិខិតមួយនៅសប្តាហ៍នេះថា ខ្លួនមិនទាន់ដឹងច្បាស់ឡើយថា តើនឹងត្រូវប្រើប្រាស់កំពង់ផែណាមួយសម្រាប់ការនាំចេញក្នុងខែមេសាខាងមុខនេះ ដែលចំណុចនេះ បានលាតត្រដាងនូវតថភាពថ្មីមួយថា៖ អ៊ីរ៉ង់ទេដែលជាអ្នកកាន់កូនសោក្នុងការបើកទ្វារច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាច្រកទីផ្សារថាមពលសកលដ៏សំខាន់ មិនមែនជាសហរដ្ឋអាមេរិកនោះឡើយ។

លិខិតមួយដែលផ្ញើទៅកាន់អ្នកទិញប្រេងអារ៉ាប៊ីសាអ៊ូឌីតជុំវិញពិភពលោក បានបញ្ជាក់ថា អ្នកទិញនានាអាចនឹងទទួលបានប្រេងពីសមុទ្រក្រហម ប៉ុន្តែពួកគេក៏អាចនឹងនៅតែទទួលបានការដឹកជញ្ជូនពីតំបន់ឈូងសមុទ្រផងដែរ។ ស្ថាប័នទិញប្រេងមួយដែលជាភ្ញៀវប្រចាំរបស់អារ៉ាប៊ីសាអ៊ូឌីត បាននិយាយបន្ទាប់ពីទទួលលិខិតនោះថា៖ «ពួកគេប្រហែលជាត្រូវទូរស័ព្ទទៅសួរអ៊ីរ៉ង់វិញល្អជាង ដើម្បីចង់ដឹងថាតើសង្គ្រាមនេះនឹងបញ្ចប់នៅពេលណា» ខណៈសង្គ្រាមកំពុងឆាបឆេះពាសពេញតំបន់ឈូងសមុទ្រ ហើយអ៊ីរ៉ង់ បានបិទច្រកសមុទ្រហ័រមូស ដែលជាច្រកផ្គត់ផ្គង់ដល់ទៅ ២០% នៃប្រេងសកល។

ការលើកឡើងទាំងនេះបានឆ្លុះបញ្ចាំងពីជំនឿជាក់កាន់តែខ្លាំងឡើង ទាំងនៅក្នុងនិងក្រៅមជ្ឈិមបូព៌ាថា ទោះបីជាអាមេរិក និងអ៊ីស្រាអែល អាចប្រកាសបញ្ចប់សង្គ្រាមនៅពេលណាក៏បានពិតមែន ប៉ុន្តែគឺជាអ៊ីរ៉ង់ទេដែលមានការសម្រេចចុងក្រោយអំពីរយៈពេលនៃអ្វីដែលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ហៅថា ជាការរំខានផ្នែកផ្គត់ផ្គង់ប្រេង និងឧស្ម័នដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់ពិភពលោក។

យោងតាមអ្នកវិភាគបានឱ្យដឹង ការផលិតនៅអ៊ីរ៉ាក់ដែលជាប្រទេសផលិតប្រេងលំដាប់ទី២ បានធ្លាក់ចុះ ៧០% ខណៈនៅអារ៉ាប់រួម ដែលជាប្រទេសផលិតប្រេងលំដាប់ទី៣ របស់អង្គការ OPEC ទិន្នផលបានធ្លាក់ចុះពាក់កណ្តាល ហើយការកាត់បន្ថយទិន្នផលប្រេងសរុបនៅមជ្ឈិមបូព៌ាឥឡូវនេះ ឈរនៅចន្លោះពី ៧ ទៅ ១០ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ៧ ទៅ ១០% នៃតម្រូវការសកល៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm