លោក Zelenskyy ចោទប្រកាន់សម្ព័ន្ធមិត្តសហភាពអឺរ៉ុបពីបទគំរាមកំហែងក្នុងជម្លោះបំពង់បង្ហូរប្រេងរុស្ស៊ី

2026/03/16 04:10:27 pm        198

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់សម្ព័ន្ធមិត្តអឺរ៉ុបពីបទគំរាមកំហែងទីក្រុងគីវឱ្យបើកបំពង់បង្ហូរប្រេងឡើងវិញដែលដឹកជញ្ជូនប្រេងរុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី។លោកថា ការស្ដារឡើងវិញនូវលំហូរប្រេងឆៅរបស់រុស្ស៊ីតាមរយៈអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុប នឹងដូចជាការដកទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូ អញ្ចឹង។

អ៊ុយក្រែននិយាយថា បំពង់បង្ហូរប្រេង Druzhba សម័យសូវៀតត្រូវបានខូចខាតដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីខែមករា ហើយមិនទាន់ត្រូវបានជួសជុលនៅឡើយទេ។

ប្រទេសហុងគ្រីពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ហើយកំពុងរារាំងទាំងទណ្ឌកម្មថ្មីៗរបស់សហភាពអឺរ៉ុបលើទីក្រុងមូស្គូ និងប្រាក់កម្ចីដ៏សំខាន់ចំនួន៩០ ពាន់លានអឺរ៉ូ សម្រាប់ទីក្រុងគីវរហូតដល់បំពង់បង្ហូរប្រេងត្រូវបានបើកឡើងវិញ។នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានធ្វើឱ្យអរិភាពចំពោះអ៊ុយក្រែនក្លាយជាបញ្ហាសំខាន់មួយមុនការបោះឆ្នោតខែមេសាខាងមុខ។ 

សហភាពអឺរ៉ុបបានជំរុញឱ្យលោក Zelenskyy ជួសជុលបំពង់បង្ហូរប្រេងឱ្យបានឆាប់រហ័ស ហើយកំពុងស្នើសុំលោកអនុញ្ញាតឱ្យក្រុមអ្នកត្រួតពិនិត្យចូលមើលការខូចខាត។ ក្រុមមន្ត្រីសហភាពអឺរ៉ុបមួយចំនួនមានការភ័យខ្លាចថាការតស៊ូរបស់លោក Zelenskyy អាចជួយលោក Orban ឱ្យឈ្នះការបោះឆ្នោតឡើងវិញ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងគីវ រួមទាំងទូរទស្សន៍ BBC ផង លោក Zelenskyy បាននិយាយថា លោកគ្រាន់តែប្រឆាំងជាគោលការណ៍ចំពោះការអនុញ្ញាតឱ្យប្រេងរបស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន តែប៉ុណ្ណោះ។ ការអត្ថាធិប្បាយរបស់លោក Zelenskyy បានកើតឡើងបន្ទាប់ពីអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មដែលរារាំងប្រទេសដទៃទៀតមិនឱ្យទិញប្រេងរបស់រុស្ស៊ី ដើម្បីបន្ធូរបន្ថយវិបត្តិផ្គត់ផ្គង់ថាមពលបង្កឡើងដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ ចំណាត់ការនេះបានទាក់ទាញការរិះគន់ពីបណ្ដាមេដឹកនាំអឺរ៉ុបមួយចំនួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm