សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា សេតវិមានគ្មានយុទ្ធសាស្ត្រនៃការផ្លាស់ប្ដូររបបនៅក្នុងប្រទេសរុស្ស៊ីនោះទេ អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃអាទិត្យ។
មន្ត្រីជាន់ខ្ពស់រូបនេះនិយាយថា ប្រធានាធិបតីលោក Joe Biden មិនបានអំពាវនាវឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលបន្ទាន់នៅក្នុងទីក្រុងមូស្គូនោះទេ ខណៈលោកបានថ្លែងសុន្ទរកថា។ អ្នកនាំពាក្យរបស់លោក Putin លោក Dmitry Peskov បានថ្កោលទោសការថ្លែងនេះដោយនិយាយថា វាមិនអាស្រ័យលើប្រធានាធិបតីអាមេរិក និងមិនអាស្រ័យលើជនជាតិអាមេរិកក្នុងការសម្រេចចិត្តថា អ្នកណានឹងបន្តកាន់អំណាចនៅក្នុងប្រទេសរុស្ស៊ី។ លោក Blinken បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហ្សេរុយសាឡឹមថា យើងគ្មានយុទ្ធសាស្ត្រនៃការផ្លាស់ប្ដូររបបនៅក្នុងប្រទេសរុស្ស៊ី ឬកន្លែងផ្សេងទៀតនោះទេ។ វាអាស្រ័យលើប្រជាជនរបស់ប្រទេសរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន