ព្រះខ័នរាជស្វាយរៀងនាំមុខភ្នំពេញក្រោន១១ពិន្ទុ ក្រោយឈ្នះអង្គរថាយហ្គឺរ និង​ភ្នំពេញ​ក្រោន​ចាញ់​បឹង​កេត

2026/03/16 05:48:06 pm        190

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានពន្លាតការនាំមុខបន្ថែមទៀតហើយ ដល់ទៅ១១ពិន្ទុ ពេល​ដែល​យកឈ្នះក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ២ទល់នឹង០ ស្របពេល​ដែល​គូ​ប្រជែង​ជើង​ឯក​ដ៏​ស្វិត​ស្វាញ ​ភ្នំពេញក្រោនចាញ់ក្លឹបបាល់ទាត់បឹងកេត ១ទល់នឹង២ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

នៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ឈ្នះអង្គរថាយហ្គឺរ ២​ទល់​នឹង​០ សប្ដាហ៍ទី២៥។ ជំនួបនេះ ក្រោយលេងបាន១៩នាទី ទើបកីឡាករ DE SOUZA MONTEIRO PATRICK ROBSON ទាត់បញ្ចូលទីឱ្យព្រះខ័នរាជនាំមុខ ១ទល់នឹង០ ពេលដែលកីឡាករ ញាន សុស៊ីដាន បញ្ជួនបាល់ឱ្យ។

ក្នុងវគ្គទី២ នាទីទី៧៩ កីឡាករប្រេស៊ីលរូបនេះ បន្ថែមមួយគ្រាប់ទៀតឱ្យក្រុម ពេលដែលកីឡាករ CONOR JON SHIELD កាត់បាល់ទៅឱ្យ។

មកចាប់អារម្មណ៍នៅកីឡដ្ឋានភ្នំពេញក្រោនវិញម្ដង ក្រុមភ្ញៀវបឹងកេត ដណ្ដើម​បាន​បី​ពិន្ទុ​ពី​ម្ចាស់​ផ្ទះ ​ក្រោន បន្ទាប់ពីយកឈ្នះ ២ទល់នឹង១។

លេង​បាន​៧នាទី បឹងកេតផ្ដើមនាំមុខភ្នំពេញក្រោន ពេលកីឡាករ ម៉ាត់ នូរុន ទាត់បញ្ចូលយ៉ាងល្អ ពីការបញ្ជួន​បាល់​របស់កីឡាករប្រេស៊ីល Iago Bento។ នេះជាគ្រាប់​បាល់​តែ​មួយ​គ្រាប់​ដែល​កើត​ឡើង​នៅវ​គ្គទី១។

វគ្គទី២ នាទីទី៧៩ កីឡាករ Zabala Louis បានគ្រប់គ្រងបាល់ និងអូសជំនះ​កីឡាករ​បី​រូប​របស់​គូ​ប្រកួត ​ហើយទាត់បញ្ចូលទីបានសម្រេចឱ្យក្រុមរបស់ខ្លួន នាំមុខ ២ទល់នឹង០។ តែ​៧​នាទី​មុន​ចប់​ការ​ប្រកួតកីឡាករ FEHER RAUL-MIHAI ទាត់បាល់ទៅប៉ះជើងអ្នកចាំទីកយ សាលីម ហើយ​បាល់​ផ្លាត​ប៉ះកីឡាករ តាំង ប៊ុនឆៃ ចូលទីបានសម្រេច។ ចប់ការប្រកួត ភ្នំពេញក្រោន​ចាញ់​បឹង​កេត ​១ទល់នឹង២។

តាមរយៈលទ្ធផលនេះ ព្រះខ័នរាជស្វាយរៀង បន្តឈរនៅ​ចំណា​ត់​ថ្នាក់​លេខ​១​ក្នុង​តារាង​ជើង​ឯក​បាល់​ទាត់​ជាតិកម្ពុជា ក្រោយ២៣ប្រកួតមាន ៥៩ពិន្ទុ (ឈ្នះ១៩ ស្មើ១ ចាញ់៣) និង ភ្នំពេញ​ក្រោន​លេខ​២ ២៣ប្រកួតមាន៤៧ពិន្ទុ (ឈ្នះ១៤ ស្មើ៥ ចាញ់៤)។

ចំណែកក្លឹប​បាល់​ទាត់ណាហ្កាវើដល៍ បានយកឈ្នះក្លឹបបាល់ទាត់ អឹមអូអាយកំពង់ដេវ៉ា ២​ទល់​នឹង​០ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយ៣៩ពិន្ទុដូចគ្នានឹងបឹងកេត។

ជំនួប​រវាង​ក្រុមទាំងពីរវគ្គទី១មិនមានគ្រាប់បាល់កើតឡើងនោះទេ។ តែនៅវគ្គទី​២​នាទី​ទី៥៥​កីឡាករ​ Weyderson Denilson ក៏ទាត់បញ្ចូលទីគ្រាប់នាំមុខឱ្យក្រុមមុនពេលដែលកីឡាករ Oliveira De Paula Lucas បន្ថែមគ្រាប់បាល់ទីពីឬឱ្យក្រុមនៅនាទីទី៨៥។

ចុងសប្ដាហ៍នេះ សម្រាប់ការប្រកួតតំបន់ប្រជែងជើងឯកនេះ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្លឹប​បាល់​ទាត់​បឹងកេត ទទួលព្រះខ័នរាជស្វាយរៀងនៅភ្នំពេញ ណាហ្កាវើដល៍ ទទួល​ភ្នំពេញ​ក្រោន​នៅ​កំពង់ស្ពឺ និងអង្គរថាយហ្គឺរ ទទួលអឹមអូអាយកំពង់ដេវ៉ា នៅខេត្តសៀមរាប៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm