Kimi Antonelli ឈ្នះការប្រណាំង F1 Grand Prix លើកដំបូងក្នុងអាជីព

2026/03/16 06:22:05 pm        97

កីឡាករប្រណាំងរថយន្តវ័យក្មេង Kimi Antonelli បានឈ្នះការប្រណាំង F1 Grand Prix លើកដំបូងក្នុងអាជីព ក្រោយប្រជែងឈ្នះការប្រណាំងនៅទីក្រុងសៀងហៃប្រទេសចិន ស្របពេល Mercedes នៅតែខ្លាំងក្នុងការចាប់ផ្តើមរដូវកាលថ្មីនេះ។

កីឡាករវ័យ ១៩ ឆ្នាំអ៊ីតាលីរូបនេះបានក្លាយជាកីឡាករវ័យក្មេងបំផុតទីពីរក្នុងប្រវត្តិសាស្រ្ត F1 ពោលគឺមួយថ្ងៃបន្ទាប់ពីឈ្នះការប្រណាំងយកទីចេញដំណើរដែលគេបានក្លាយជាអ្នកឈ្នះវ័យក្មេងបំផុតផងដែរ។

មានតែ Max Verstappen ទេដែលកាន់កាប់កំណត់ត្រាកីឡាករវ័យក្មេងបំផុតឈ្នះការប្រណាំង F1 Grand Prix កាលពីឆ្នាំ ២០១៦ នៅព្រឹត្តិការណ៍ Spanish Grand Prix ក្នុងវ័យ ១៨ ឆ្នាំ។

Antonelli បានចាប់ផ្តើមការប្រណាំងដោយនៅមុខគេតែបានបាត់បង់ទៅវិញដោយក្រុម Ferrari។

យ៉ាងណាក្តី Antonelli បានវាយបកយកការនាំមុខភ្លាមៗនិងបានរក្សាការនាំមុខរបស់ខ្លួនរហូតដល់ទីព្រ័ត្រ។

ស្របពេលកីឡាករ Ferrari ទាំងពីរវ៉ាគ្នាទៅវិញទៅមក កីឡាកររបស់ Mercedes មួយរូបទៀត George Russell ក៏បានឆក់យកតំណែងលេខពីរ ខណៈ Lewis Hamilton បានលេខបី ជាលើកដំបូងក្នុងការឈរលើវេទិកាកិត្តិយសតាំងពីផ្លាស់មកកាន់ Ferrari ខណៈ Charles Leclerc លេខបួន។

ចំណែកឯអ្នកការពារជើងឯក Lando Norris និងមិត្តរួមក្រុម Oscar Piastri មិនអាចប្រកួតបានឡើយដោយរថយន្តរបស់ពួកគេមានបញ្ហាប្រព័ន្ធភ្លើង ស្របពេលដែលជើងឯក ៧ សម័យ Max Verstappen ក៏មិនអាចបញ្ចប់ទីដែរដោយសារបញ្ហាម៉ាស៊ីននៅពេលសល់ ១០ ជុំចុងក្រោយ។

ក្រោយការប្រណាំងពីរទីលានដំបូងរដូវកាលថ្មីនេះ George Russell ឈរលើគេមាន ៥១ ពិន្ទុ តាមពីក្រោយបួនពិន្ទុដោយ Kimi Antonelli ខណៈលេខបី Charles Leclerc មាន ៣៤ ពិន្ទុ និងលេខបួន Lewis Hamilton ៣៣ ពិន្ទុ។

ជុំបន្តទៀត F1 នឹងបន្តដំនើរទៅទីលាន Suzuka ប្រទេសជប៉ុនថ្ងៃទី ២៩ ខែមីនាចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm