គ.ជ.ប បើកសវនាការលើបណ្តឹងរបស់បក្សនយោបាយចំនួនពីរពាក់ព័ន្ធការតវ៉ាលើបញ្ជីបេក្ខជន

2022/03/28 06:58:58 pm        477

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅថ្ងៃទី២៨ ខែមីនានេះ បានបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ពាក់ព័ន្ធសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតចំពោះការចុះឈ្មោះបញ្ជីបេក្ខជន និងការប្តឹងតវ៉ាស្នើលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ។

ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប និងជា​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ​បានបើកសវនាការ​ជំនុំជម្រះ​ជា​សាធារណៈលើបណ្តឹងរបស់គណបក្សភ្លើងទៀន ​ជុំវិញការប្តឹងតវ៉ានឹងសេចក្តីសម្រេច​របស់​គណ:កម្មការរៀបចំ​ការបោះឆ្នោតខេត្តពោធិ៍សាត់ ​ខណៈមានដើមបណ្តឹងជាប្រជាពលរដ្ឋប្តឹងតវ៉ាមក គ.ជ.ប​ ដើម្បីស្នើលុបឈ្មោះបេក្ខជនរបស់ខ្លួនចេញ​ពីបញ្ជីគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងសវនាការជំនុំជម្រះលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រុមប្រឹក្សាជំនុំជម្រះ បាន​សួរដេញ​ដោលទៅ​នឹងសមាសភាព​ និងការយល់ព្រមឈរឈ្មោះជាបេក្ខជន ខណៈសវនការនេះ មានតែមេធាវីតំណាង តែអវត្តមានរបស់ដើមបណ្តឹង។

ដោយឡែក ចំពោះសវនាការប្តឹងតវ៉ាលុបឈ្មោះចេញពីបញ្ជីបេក្ខជន​របស់គណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាកសួរ​អំពីមូលហេតុ​ការលុប​ឈ្មោះ​ចេញ​ពីបញ្ជី ​ដោយដើមបណ្តឹង​អះអាងថា ពួកគាត់​មិន​បានស្ម័គ្រចិត្តយល់​ព្រម​ឈរឈ្មោះជា​បេក្ខជនរបស់​គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឡើយ​ តែបែរជាគណបក្សនេះ ស្នើសុំឯកសារ ហើយ​ប្រាប់ថា ដើម្បីឈរឈ្មោះជាមន្រ្តី គ.ជ.ប ​និងទទួល​អំណោយ​ពីសប្បុរសជន។

ចំពោះសវនាការទាំងពីរខាងលើនេះ ក្រុមប្រឹក្សាជំនុំជម្រះ ​នឹងប្រកាសសេចក្តីសម្រេច នៅ​រសៀលថ្ងៃនេះ។

ការរៀចចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយធ្វើឡើង ដើម្បីឈាន​ទៅ​រកការ​ប្រកាស​អំពី​​សុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ​ នាថ្ងៃទី២៤ ខែមេសា​ ខាងមុខ ខណៈការបោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅ នាថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២៕​ អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm