គិតត្រឹមខែកុម្ភៈ ឆ្នាំនេះកម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិមានទុនជាង ២២,២ ប៊ីលានដុល្លារ

2026/03/16 06:39:26 pm        145

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​នៃ​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានចំនួនសរុបជាង ៥៥,៣ ពាន់​ក្រុម​ហ៊ុន​-សហគ្រាស មានដើមទុនវិនិយោគចំនួនប្រមាណជាង ៩១ ទ្រីលានរៀល ត្រូវជាង ២២,២ ប៊ី​លាន​ដុល្លាអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កាត់​ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់ស​ម្រួលដ​ល់​កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល, គិតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាទទួល បាន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​តាម​ថ្នាលជាតិ មានចំនួនជាង ៥៥,៣ ពាន់ក្រុមហ៊ុន/សហគ្រាស ដែល​មាន​ដើម​ទុន​វិ​និយោគ​ប្រមាណជាង ៩១ទ្រីលានរៀល ត្រូវប្រមាណជាង ២២,២ប៊ីលានដុល្លារអាមេរិក។ តាម​រយៈ​នៃការចុះបញ្ជីនេះបង្ហាញឱ្យឃើញថា កម្ពុជានៅតែទទួល បានក្រុមហ៊ុន​វិនិយោគ​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​ និងបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការរីកចម្រើន សម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ក្នុង​ការ​ប្រកួតប្រជែងប្រកបដោយបរិយាបន្នរបស់ធុរកិច្ចគ្រប់ៗនៅកម្ពុជា។

ជាក់​ស្តែង​គិត​មក​ដល់រយៈពេលនេះ កម្ពុជាទទួល​បាន​ការ​ចុះ​បញ្ជី​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​រួម​មាន​៖ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មាន​ទឹក​ប្រាក់​វិនិយោគ​ជិត ២ប៊ីលានដុល្លារ, សកម្មភាពសេវាកម្ម ស្នាក់នៅ ១,៦៤ ប៊ីលានដុល្លារ, ការ​សាង​សង់​អគារ​ ១,៥៦ ប៊ីលានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក ធ្វើពីរោម ១,១៦ ​ប៊ី​លាន​ដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩៥៣ លានដុល្លារ និង​ការ​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន​អាជីវកម្ម​ផ្សេង​ៗ​ទៀត មានចំនួនជិត ១៥ ប៊ីលានដុល្លារ។ 

គិតត្រឹមរយៈពេលនេះដែរ, ក្រុមហ៊ុន និងសហគ្រាស​ដែល​ទទួល​បាន​ចុះ​បញ្ជី​ច្រើន​ជាង​គេ​រួម​មាន​៖ សកម្មភាពសេវាភោជនីយដ្ឋាន និងសេវាផ្គត់ផ្គង់សេវាចល័តមានចំនួនជិត ៤ ពាន់សហគ្រាស, ការ​លក់ដុំឯកទេសផ្សេងៗជាង ៣,០០០ សហគ្រាស, ការលក់ដុំ ទំនិញ​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ជាង​ ២,៦០០ សហគ្រាស, ការសាងសង់អគារ ២,២០០ ក្រុមហ៊ុន, ការលក់​រាយ​ទំនិញ​ផ្សេង​ៗ ​នៅក្នុងហាងឯកទេស ២,១៥៥ សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជាង ៤០ ក្រុម​ហ៊ុន​-សហ​គ្រាស​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm