កងយោធពលខេមរភូមិន្ទ ប្រឈមធ្លាក់ទៅបាតតារាង ក្រោយបន្ដចាញ់ ៧ប្រកួតជាប់គ្នា

2026/03/16 06:57:39 pm        202

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សម្រាប់ការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា ក្រៅពីរបូតកៅអី Top-6 ពួកគេក៏កំពុងប្រឈមធ្លាក់ទៅបាតតារាងផងដែរ បន្ទាប់ពីចាញ់ ៧ប្រកួតជាប់ៗគ្នា ក្នុងចំណោមបរាជ័យទាំង ១៣ប្រកួត នារដូវកាលឆ្នាំ២០២៥/២៦។

សម្រាប់ប្រកួតចុងក្រោយ ទល់នឹងក្រុមម្ចាស់ផ្ទះ ឡាយហ្វខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅ កងយោធពលខេមរភូមិន្ទ បានបរាជ័យ ក្នុងលទ្ធផល ៣-១ ។ នេះជាការបរាជ័យលើកដំបូង ក្នុងប្រវត្ដិជួបគ្នា ៣ដងក្នុងរដូវកាលនេះ បន្ទាប់ពីជើងទី១ ក្រុមលោក ភា សុភ័ក្ដ្រា បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ ១-០ ក្នុងដី មុនបន្ដឈ្នះ ៣-០ ក្រៅដី នៅជើងទី២។

បរាជ័យនេះ នាំឲ្យសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលឈរលេខ៩ មានគម្លាតត្រឹម ៤ពិន្ទុពីក្រុមឈរលេខ១០ ឡាយហ្វខេត្តព្រះសីហនុ និង ៥ពិន្ទុប៉ុណ្ណោះពីក្រុមបាតតារាង ISI ដង្កោសែនជ័យ ។ ហេតុនេះ កងយោធពលខេមរភូមិន្ទ អាចប្រឈមនឹងការធ្លាក់ទៅឈរបាតតារាង ទោះបីសល់ ៦ប្រកួតក្នុងដៃក្ដី ប្រសិនពួកគេបន្ដធ្វើមិនបានល្អសម្រាប់ការប្រកួតសេសសល់។

គួរដឹងថា បើធៀបលទ្ធផលការចាប់ផ្ដើមរដូវកាល និងរយៈពេលចុងក្រោយ ក្រុមកងយោធពលខេមរភូមិន្ទ ប្រៀបបានក្រុម ២ ផ្សេងគ្នា ដ្បិតកាលចាប់ផ្ដើម ៥ប្រកួតដំបូង ពួកគេមិនស្គាល់ចាញ់ ហើយជួបសុទ្ធតែក្រុមខ្លាំង ដូចជាឈ្នះក្រុមវិសាខា ២-១ ហើយស្មើណាហ្គាវើលដ៏, បឹងកេត និងភ្នំពេញក្រោន ១-១ ដូចគ្នា មុនឈ្នះឡាយហ្វខេត្តព្រះសីហនុ ១-០ ។

ប៉ុន្ដែក្រឡេកមកមើលលទ្ធផល ៧ប្រកួតចុងក្រោយវិញ ពួកគេបានរងបរាជ័យជាប់ៗគ្នា រួមមចាញ់ អឹមអូអាយ កំពង់ដេវ៉ា ៣-០, ចាញ់ព្រះខ័នរាជស្វាយរៀង ៦-៣, ចាញ់គិរីវង់សុខសែនជ័យ ៤-០, ចាញ់ ISI ដង្កោសែនជ័យ ៣-០, ចាញ់អង្គរថាយហ្គឺរ ៧-១, ចាញ់គិរីវង់សុខសែនជ័យ ៣-២ និងចុងក្រោយចាញ់ឡាយហ្វខេត្តព្រះសីហនុ ៣-១។

ក្រឡេកទៅចាប់អារម្មណ៍បេក្ខភាពក្រុមខាងក្រោមទាំង ៥ (Bottom-5) ផ្សេងទៀតវិញ គឺក្រុមវិសាខា បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ២-០ ក្នុងជំនួបសប្ដាហ៍ទី២៥ ។ ជ័យជម្នះនេះ បានធ្វើឲ្យវិសាខា ខិតជិតទៅកាន់តំណែងចំណាត់ថ្នាក់លេខ៧ ជាផ្លូវការ គ្រាដែល ISI ដង្កោសែនជ័យ បានធ្លាក់ទៅបាតតារាងវិញ ដោយរក្សា ១២ពិន្ទុក្នុងដៃ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm