អាមេរិក ទប់ស្កាត់ចំហេះព្រៃដ៏ធំបំផុតមិនធ្លាប់មាននៅរដ្ឋ Nebraska ដែលបំផ្លាញផ្ទៃដីជាង ២៤ម៉ឺនហិកតា

2026/03/16 07:05:49 pm        117

ក្រុមមន្ត្រីមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ មីនា) ថា ចំហេះព្រៃយ៉ាងសន្ធោសន្ធៅជាច្រើនកន្លែង រួមទាំងចំហេះព្រៃដែលធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Nebraska បានដុតបំផ្លាញផ្ទៃដីអស់ជាង ២៤០.០០០ ហិកតា។

អភិបាលរដ្ឋ លោក Jim Pillen បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ ទី១៤ ខែមីនា កន្លងទៅ ចំហេះព្រៃទ្រង់ទ្រាយធំបំផុតមួយកន្លែង ដែលមន្រ្តីឱ្យឈ្មោះថាចំហេះ Morrill បានឆាបឆេះផ្ទៃដីអស់ជាង ១៨០.០០០ ហិកតា និងបានសម្លាប់មនុស្សម្នាក់។ ក្រុមមន្ត្រីរបស់រដ្ឋបានបញ្ជាក់ថា ចំហេះព្រៃនេះ រួមជាមួយចំហេះធំៗចំនួន ៣កន្លែងទៀត នៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងលិចនៃរដ្ឋ Nebraska នៅមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយទេ គិតត្រឹមថ្ងៃសៅរ៍ដដែលនោះ។

យោងតាមមន្រ្តីមកពីមជ្ឈមណ្ឌលអគ្គិភ័យអន្តរភ្នាក់ងារជាតិ (NIFC) ប្រចាំរដ្ឋ បានឱ្យដឹងថា អាកាសធាតុអាក្រក់ដែលពាក់ព័ន្ធនឹងព្យុះរដូវរងាដ៏ខ្លាំងក្លានៅតំបន់ភាគខាងលិចប៉ែកកណ្ដាលរបស់សហរដ្ឋអាមេរិក បានរារាំងដល់កិច្ចប្រឹងប្រែងពន្លត់អណ្ដាតភ្លើង។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន អភិបាលរដ្ឋ Nebraska បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយបានចល័តកងកម្លាំងឆ្មាំជាតិ និងយន្តហោះដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។ យោងតាមសេចក្តីប្រកាសអាសន្នបានឱ្យដឹងថា ខ្យល់បក់ខ្លាំង សំណើមទាប និងស្ថានភាពស្ងួតហួតហែង បានបង្កឱ្យមានចំហេះព្រៃកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយក្រោយមក នៅត្រឹមថ្ងៃបន្ទាប់ កម្រិតនៃគ្រោះអគ្គិភ័យនេះរាលដាលបានលើសពីសមត្ថភាពឆ្លើយតបរបស់ក្រុមពន្លត់អគ្គិភ័យក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm