លោក Trump ចោទអ៊ីរ៉ង់ថាបានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត

2026/03/16 12:07:25 pm        57

កាលពីថ្ងៃអាទិត្យ (១៥ មីនា) លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ធ្វើជា «អាវុធផ្សព្វផ្សាយព័ត៌មានមិនពិត» ដើម្បីបំភាន់អំពីភាពជោគជ័យ និងការគាំទ្រក្នុងកំឡុងពេលសង្គ្រាម។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានលើយន្តហោះ AirForce One លោក Trump បាននិយាយថា៖ «AI អាចមានគ្រោះថ្នាក់ខ្លាំងណាស់ គ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះបច្ចេកវិទ្យានេះ»។ ការថ្លែងបែបនេះបានធ្វើឡើង បន្ទាប់ពីលោកបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយចោទប្រកាន់ស្ថាប័នព័ត៌មានលោកខាងលិច ដោយមិនផ្ដល់ភស្តុតាងថា ពួកគេមាន «ការសម្របសម្រួលយ៉ាងជិតស្និទ្ធ» ជាមួយអ៊ីរ៉ង់ ដើម្បីផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ» ដែលបង្កើតឡើងដោយ AI។

សេចក្ដីអត្ថាធិប្បាយទាំងនេះកើតឡើង ស្របពេលមានភាពតានតឹងជាថ្មីរវាងគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) និងស្ថាប័នផ្សព្វផ្សាយមួយចំនួន បន្ទាប់ពីលោក Trump បានរិះគន់ការចុះផ្សាយព័ត៌មានអំពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់។ កាលពីថ្ងៃសៅរ៍ ប្រធាន FCC លោក Brendan Carr បានព្រមានដកអាជ្ញាប័ណ្ណពីស្ថាប័នផ្សព្វផ្សាយណាដែលមិនព្រម «កែតម្រូវដំណើរការ» លើការចុះផ្សាយរបស់ពួកគេ។

កាលពីថ្ងៃអាទិត្យ លោក Trump បានលើកឧទាហរណ៍ចំនួន៣ ដែលអះអាងថា អ៊ីរ៉ង់ប្រើ AI ដើម្បីបំភានសាធារណជន។ នៅលើបណ្ដាញសង្គម Truth Social លោកបានបញ្ជាក់ថា អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់ «ទូកដ្រូនអត្តឃាត» ដែលគ្មានវត្តមានពិតប្រាកដ ហើយអ៊ីរ៉ង់ប្រើ AI ដើម្បីបង្ហាញរូបភាពមិនពិតនៃការវាយប្រហារដោយជោគជ័យលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់អាមេរិក ចំណែកឯរូបភាពដែលបង្ហាញពីជនជាតិអ៊ីរ៉ង់ «២៥ម៉ឺននាក់» ជួបជុំគ្នាគាំទ្រមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់គឺ «បង្កើតឡើងដោយ AI សុទ្ធសាធ» ហើយព្រឹត្តិការណ៍នេះ «មិនដែលកើតឡើងនោះទេ»៕


អត្ថបទដែលទាក់ទង

អ្នកជំងឺយ៉ាងតិច ១០នាក់ បានស្លាប់ក្នុងអគ្គិភ័យនៅមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Odisha ប្រទេសឥណ្ឌា
2026/03/16 12:47:56 pm        1
ចិន រិះគន់ការស៊ើបអង្កេតផ្នែកពាណិជ្ជកម្មចុងក្រោយបំផុតរបស់អាមេរិក ថាជាទង្វើគាំពារនិយម
2026/03/16 12:44:39 pm        2
[UPDATE]លីបង់និយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលឡើងដល់ជាង៨០០នាក់ចាប់តាំងពីថ្ងៃទី២មីនាមក
2026/03/16 12:41:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំងឺយ៉ាងតិច ១០នាក់ បានស្លាប់ក្នុងអគ្គិភ័យនៅមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Odisha ប្រទេសឥណ្ឌា

2026/03/16 12:47:56 pm
​ចិន រិះគន់ការស៊ើបអង្កេតផ្នែកពាណិជ្ជកម្មចុងក្រោយបំផុតរបស់អាមេរិក ថាជាទង្វើគាំពារនិយម
2026/03/16 12:44:39 pm
​[UPDATE]លីបង់និយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលឡើងដល់ជាង៨០០នាក់ចាប់តាំងពីថ្ងៃទី២មីនាមក
2026/03/16 12:41:21 pm
​កីឡដ្ឋានគោកធ្លក សម្រេចការសាងសង់ជិត ៣០% ខណៈគ្រោងបញ្ចប់នាឆ្នាំ២០២៧
2026/03/16 12:39:33 pm
​ប្លុកអឺរ៉ុប ត្រៀមបើកពិភាក្សានៅថ្ងៃចន្ទនេះអំពីការបន្ដពង្រឹងបេសកកម្មជើងទឹកនៅតំបន់មជ្ឈិមបូព៌ា
2026/03/16 12:28:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/15 07:50:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/16 04:57:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am