វាយកូនគោល៖ កីឡាករវាយកូនគោលអាមេរិក Scottie Scheffler បានឡើងមកឈរតំណែងលេខ ១ ពិភពលោកក្រោយយកឈ្នះការប្រកួតកម្មវិធី WGC Match Play កាលពីថ្ងៃអាទិត្យ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានបញ្ចប់ការគ្រប់គ្រងតំណែងលេខ ១ របស់កីឡាករអេស្ប៉ាញ John Rahm រយៈពេលត្រឹម ៣៦សប្តាហ៍ក្រោយយកឈ្នះជើងឯកបីកម្មវិធីក្នុងឆ្នាំ២០២២ នេះ។

Scottie Scheffler ដែលជាជើងឯករងនៅ WGC Match Play នេះរដូវកាលមុនបានយកឈ្នះកីឡាករមិត្តរួមជាតិ អាមេរិក Kevin Kisner ៤&៣ នៅទីលានវាយកូនគោល Austin Country Club នៅរដ្ឋតិចសាស។ Scheffler បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រោយយកឈ្នះកីឡាករខ្លាំងមួយចំនួនដូចជា Dustin Johnson នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជ័យជំនះនេះដែរបានជំរុញទឹកចិត្តបន្ថែមទៀតសំរាប់ Scottie Scheffler មុនការប្រកួតកម្មវិធីធំ Masters ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែក្រោយ៕
អត្ថបទ៖នាង សុភាវុធ