សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ជំរុញឱ្យកម្ពុជា និងដាណឺម៉ាក់ ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត

2026/03/16 07:25:35 pm        228

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ឱ្យ​កម្ពុជា និងដាណឺម៉ាក់ ពង្រីកទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច​ជាមួយ​គ្នា​បន្ថែម​ទៀត ខណៈនៅឆ្នាំក្រោយ គឺជាខួប ៦០ឆ្នាំនៃទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នឹង​មាន​ការ​រៀបចំ​នូវកម្មវិធីនានាដើម្បីអបអរសាទរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតជូនឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២៦​នេះ​។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម​នៃ​ជំនួប​នេះ ​សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយ ឯកឧត្តម ឯក​អគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ ប្រចាំនៅកម្ពុជា ហើយសម្ដេចតេជោ សង្ឃឹមថា ទំនាក់​ទំនង​រវាង​កម្ពុជា និងដាណឺម៉ាក់​នឹង​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ថ្មី​នេះ​។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញ​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក​ដែលមានភាពល្អប្រសើរ ដោយសង្ឃឹមថានៅឆ្នាំក្រោយដែលជាខួប ៦០​ឆ្នាំ​នៃ​ទំនាក់​ទំនងរវាងកម្ពុជា និងដាណឺម៉ាក់ ​ប្រទេស​ទាំងពីរ​នឹង​មាន​ការ​រៀប​ចំ​នូវ​កម្ម​វិធី​នានា​ដើម្បី​អបអរ​សាទរ​នៃខួប ៦០ឆ្នាំដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ បានសម្ដែង​នូវ​ការ​អរគុណ​ជា​អនេក​ចំពោះ​សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបាន​ជួប​សម្ដែង​ការ​គួរសម​នៅក្នុ​ងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា នៅក្នុងការបំពេញបេសកកម្មរ​បស់​ឯកឧ​ត្តម​នៅក​ម្ពុជានេះនឹងខិតខំប្រឹងប្រែងនូវក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក់ ឱ្យ​កាន់​តែ​រីកចម្រើនទាំងនៅក្នុងក្របខណ្ឌនៃកាទូត នយោបាយ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ឯកអគ្គរាជ​ទូត​នៃប្រ​ទេ​ស​ដាណឺម៉ាក់ ដោយសម្ដេចឯកភាពទៅលើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងកម្ពុជា និង​ដាណឺម៉ាក់ ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ឱ្យ​មាន​ភាព​ល្អប្រ​សើរ និងមានការកើនឡើងឱ្យស្របទៅនឹងទំនាក់ទំនងនយោបាយ និងការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មានជាមួយគ្នា។

សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក់​នៅ​មាន​សក្ដានុពល​ជា​ច្រើន​ទៀត​ ដែលភាគីទាំងពីរអាចពង្រីកជាមួយគ្នា ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម វិនិយោគ និ​ង​សេដ្ឋកិច្ច​នេះ។

ក្នុងឱកាសនោះសម្ដេចតេជោក៏បានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកំពុងកើតមាន​ ឡើង ជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលបានកើតឡើងនាពេលកន្លងមក ហើយ​មក​ដល់​ពេលនេះភាគីទាំងពីរកំពុងតែអនុវត្តនូវបទឈប់បាញ់។ សម្ដេចតេជោ ក៏បានបញ្ជាក់​អំពី​ជំហរ​របស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ភាគីកម្ពុជារក្សានូវជំហរគោរពបទឈប់បាញ់ និង​ការដោះស្រាយបញ្ហាដោយការចរចា និងសន្ដិវិធី។

នៅក្នុង​ឱកាសនោះ ឯកឧត្តមឯកអគ្គរាជ​ទូត​ក៏បាន​ពេញ​ចិត្ត​ចំពោះ​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និង​ការ​ដោះ​ស្រាយប​ញ្ហាដោយសន្ដិវិធី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm