ក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃអាទិត្យ ១៥មីនា ថា ចំនួនអ្នកស្លាប់ពីការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល លើប្រទេសលីបង់បានកើនឡើងដល់៨៥០នាក់ ចាប់តាំងពីថ្ងៃទី២ខែមីនា រួមទាំងស្ត្រី៦៦នាក់ កុមារ ១០៧នាក់ និងគ្រូពេទ្យ៣២នាក់ ។

ក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាល បាននិយាយថា មនុស្ស២.១០៥នាក់រងរបួស អំឡុងពេលវេលាដូចគ្នានេះ។
កាលពីថ្ងៃអាទិត្យដដែល អ៊ីស្រាអែលបានបើកការវាយប្រហារលើមណ្ឌលសុខភាព Bourj Qalaouiyeh ក្នុងប្រទេសលីបង់ភាគខាងត្បូង ជិត២ថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសមួយសម្លាប់បុគ្គលិកពេទ្យ១២នាក់។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Gideon Saar បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលគ្មានចិត្តចង់ចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលលីបង់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទេ។

ការអត្ថាធិប្បាយរបស់លោកស្រី ផ្ទុយពីរបាយការណ៍កាលពីថ្ងៃសៅរ៍ធ្វើឡើងដោយការសែតប្រចាំថ្ងៃ Haaretz របស់អ៊ីស្រាអែល ដែលនិយាយថា តំណាងមកពីអ៊ីស្រាអែល និងលីបង់ ត្រូវគេរពឹងថានឹងជួបគ្នាសម្រាប់ការចរចាក្នុងពេលប៉ុន្មានថ្ងៃទៀត ស្របពេលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែក្ដៅគគុក៕