ចិន រិះគន់ការស៊ើបអង្កេតផ្នែកពាណិជ្ជកម្មចុងក្រោយបំផុតរបស់អាមេរិក ថាជាទង្វើគាំពារនិយម

2026/03/16 07:44:39 pm        133

នៅថ្ងៃចន្ទ (១៦ មីនា) នេះ ក្រសួងពាណិជ្ជកម្មចិន បានរិះគន់យ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ចំពោះការបើកការស៊ើបអង្កេតផ្នែកពាណិជ្ជកម្មថ្មីបំផុតរបស់ខ្លួន ក្រោមមាត្រាទី៣០១ ដែលសំដៅលើសេដ្ឋកិច្ចចំនួន ៦០ប្រទេស រួមទាំងចិនផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ប្រទេសទាំងនោះបរាជ័យក្នុងការហាមឃាត់ការនាំចូលផលិតផលដែលផលិតក្រោម «ពលកម្មដោយបង្ខំ» ដោយហៅទង្វើនេះថាជាសកម្មភាពគាំពារនិយមបែបអគតិ ដែលរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។

អ្នកនាំពាក្យក្រសួងបានលើកឡើងថា ចិនបានកត់សម្គាល់ឃើញថា កាលពីថ្ងៃទី១២ ខែមីនា ម៉ោងក្នុងតំបន់ អាមេរិកបានបើកការស៊ើបអង្កេតពាណិជ្ជកម្មតាមមាត្រា ៣០១ ថ្មី ប្រឆាំងនឹងសេដ្ឋកិច្ចចំនួន ៦០ប្រទេស ក្រោមហេតុផលថា «ខកខានមិនបានហាមឃាត់ការនាំចូលផលិតផលដែលផលិតចេញពីពលកម្មដោយបង្ខំ» ដែលការណ៍នេះបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្លួនបានបើកការស៊ើបអង្កេតតាមមាត្រា ៣០១ មួយផ្សេងទៀតលើសេដ្ឋកិច្ចចំនួន ១៦ប្រទេស រួមទាំងចិនផងដែរ ដោយយោងលើបញ្ហា «ផលិតកម្មលើសតម្រូវការ»។

អ្នកនាំពាក្យរូបនេះបានរិះគន់លើអាមេរិក ចំពោះការប្រឌិតការអះអាងពី «ពលកម្មដោយបង្ខំ» ដើម្បីដាក់កម្រិតពាណិជ្ជកម្មជាបន្តបន្ទាប់លើផលិតផលរបស់ចិន ដោយកត់សម្គាល់ថា ចិនបានបង្ហាញជំហរប្រឆាំងយ៉ាងដាច់អហង្ការម្តងហើយម្តងទៀតចំពោះវិធានការបែបនេះ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់សារជាថ្មីថា ចិនតែងតែប្រឆាំងនឹងពលកម្មដោយបង្ខំ ហើយក៏ជាសមាជិកស្ថាបនិកមួយនៃអង្គការពលកម្មអន្តរជាតិ (ILO) ផងដែរ។

អ្នកនាំពាក្យរូបនោះបន្តថា ការស៊ើបអង្កេតថ្មីនេះ គឺជាទង្វើឯកតោភាគី តាមតែអំពើចិត្ត និងមានលក្ខណៈរើសអើង ដែលស្មើនឹងសកម្មភាពគាំពារនិយមយ៉ាងច្បាស់ក្រឡែត។ អ្នកនាំពាក្យរូបនោះបន្ថែមថា ចិនបានលើកបញ្ហានេះឡើងជាមួយអាមេរិក នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស និងបានជំរុញឱ្យអាមេរិក កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ ហើយងាកមកសហការជាមួយចិន នៅក្នុងទិសដៅរួមមួយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        261
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        302
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        281

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm