កំណត់ត្រាពិភពលោកថ្មី Guinness World Record ត្រូវបានបង្កើតឡើងកាលពីថ្ងៃអាទិត្យនៅប្រទេសម៉ិកស៊ិក ជាកំណត់ត្រាដែលមានមនុស្សប្រមូលផ្តុំហ្វឹកហាត់បាល់ទាត់ច្រើនបំផុតជាង ៩០០០ នាក់។
មនុស្សចូលរួម ៩៥០០ នាក់បានទទួលមេរៀនបាល់ទាត់ប្រមាណ ៤០ នាទីនៅតំបន់ Zocalo រដ្ឋធានី Mexico City ដែលចំនួនមនុស្សច្រើនលើសលុបបែបនេះបានបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិកទីក្រុង Seattle ដែលអ្នកចូលរួមត្រឹម ១០៣៨ នាក់។
ការកត់ត្រាចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Record ជាផ្នែកមួយនៃការផ្សព្វផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដានៅលើទឹកដីបីប្រទេស អាមេរិក ម៉ិកស៊ិក និងកាណាដា។
ការប្រកួតបើកឆាក ដែលមានពិធីបើកផ្លូវការនឹងរៀបចំនៅកីឡដ្ឋានប្រវត្តិសាស្រ្ត Azteca ជាកីឡដ្ឋានដែលនឹងទទួល World Cup ជាលើកទីបី បន្ទាប់ពីពីរលើកដំបូងនៅឆ្នាំ ១៩៧០ និង ១៩៨៦។
អំឡុងការហ្វឹកហាត់បាល់ទាត់នោះ មនុស្សចាស់ក្មេង ប្រុសស្រីបានទទួលមេរៀនបាល់ទាត់ពីគ្រូបាល់ទាត់ជាច្រើន ដែលរួមមានអតីតកីឡាករជម្រើសជាតិម៉ិកស៊ិកផងដែរដែលបានឈរបង្ហាញនៅលើឆាក៕ អត្ថបទ៖នាង សុភាវុធ


