ការធ្វើទំនើបកម្មដាំដុះបន្លែសុវត្ថិភាព បានចូលរួមផ្គត់ផ្គង់ទីផ្សារបន្លែក្នុងស្រុក និង​កាត់​បន្ថយ​ការ​នាំចូល​

2026/03/16 02:59:51 pm        137

អគ្គនាយកក្រុមហ៊ុនដំាដុំបន្លែប្រើផ្ទះសំណាញ់ស្រុកមួយ បង្ហាញ​នូវ​មោទនភាព​នៃ​ការ​ចូល​រួម​ផ្គត់​ផ្គង់​បន្លែ​សម្រាប់​ទីផ្សារ ខណៈដែល ប្រជាពលរដ្ឋកម្ពុជាបានគាំទ្របន្ថែសុវត្ថិភាព បាននិងកំពុង​ចូលរួម​ជា​មួយរាជរដ្ឋាភិបាល តាមរយៈនៃការកាត់បន្ថយការនាំចូលបន្លែពីក្រៅ ប្រទេស។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Tropicam Fruit and Vegetable លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការអនុវត្តន៍កសិកម្មល្អ នៃដាំដុះបន្លែសុវត្ថិភាព ថា ជុំវិញ​វិស័យ​កសិកម្ម រាជរដ្ឋាភិបាលបានជំរុញឱ្យមានការដាំដុះដំណាំរួមផ្សំ ជាពិសេសបន្លែបង្ការ សម្រាប់​ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ឬឈើបហូបផ្លែជាដើម។ តាមរយៈនេះឃើញថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាននិងកំពុងខិតខំប្រឹងប្រែងដូចជា ការ​រៀប​ចំ​ឱ្យ​មាន​សហគមន៍​កសិកម្ម​ទំនើប ដើម្បីបង្ហាញដល់ផលិករដែលមានការដាំដុះដាច់ ដោយឡែក ឱ្យងាកមក​ចង់​ក្រង​ជា​សហគមន៍​។ ការចង់​ក្រង​ជា​សហគមន៍​នេះគឺផ្តល់លទ្ធភាពជាច្រើនដល់អ្ន​ក​ដាំ​ដុះ​ពី​រាជ​រដ្ឋាភិបាល​ដូចជា បច្ចេក​ទេស ទុនវិនិយោគ និងទីផ្សារ តាមយន្តការធ្វើកសិកម្មតាមកិច្ចសន្យា។

ទាក់​ទិន​ការដាំដុះបន្លែដោយប្រើប្រាស់ផ្ទះសំណាញ់ អ្នកឧកញ៉ា បន្តថា គិតមកដល់ពេលនេះ ក្រុមហ៊ុន​បានពង្រីកការដាំដុះនៅ ក្នុងខេត្តចំនួន៧រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ កែប កំពត តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ចាម បច្ចុប្បន្នប្រភេទបន្លែទាំងនោះបាន ទទួលការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ខ្លាំង ជាបន្លែដែលផ្តល់នូវសុខភាព ជាពិសេសបាន​និង​កំពុង​ចូល​រួម​ចំណែក​កាត់​បន្ថយ​នៃ​ការ​នាំចូល បន្លែពីក្រៅប្រទេសផងដែរ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ BTV​ នាពេលថ្មីៗនេះថា ជុំវិញការ ដាំដុះបន្លែ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់ខ្ពស់ ជាពិសេសការជំរុញដាំដុះដំណាំដោយប្រើផ្ទះ សំណាញ់ ដែល​ការ​ដាំ​ដុះ​របៀប​នេះគឺធន់និងអាកាសធាតុ។ ចំណែកការផ្គត់ផ្គង់បន្លែតាមទីផ្សារក្នុងស្រុកវិញឃើញថា កម្ពុជា​មាន​ភាព សម្បូរទៅតាមរយៈរដូវកាល ដោយមានរដូវខ្លះអាចផ្គត់ផ្គង់លើសតម្រូវការ និង​នៅ​រដូវ​ខ្លះ​ទៀតអាចថមថយដោយសារបញ្ហាអាកាសធាតុ តែទោះបីយ៉ាង​ណា​បន្លែ​ដែល​ដាំ​ដុះ​ក្នុង​ស្រុក​ អាចផ្គត់ផ្គង់បានក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការ នាំ​ចេញ​ចូល​។

ចំណែកការនាំចេញវិញ បើយោងតាមបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ​ក្នុង​រយៈ​ពេល២ ខែ ដើមឆ្នាំ២០២៦ នេះ កម្ពុជាបាននាំចេញបន្លែសម្រាប់បរិភោគ ឬស និង​មើម​ផ្សេង​ៗ ​មានទឹកប្រាក់ប្រមាណជាង ២៧៩ លានដុល្លារអាម៉េរិក កើនឡើង ជាង ៣៩% បើ​ធៀប​រយៈ​ពេលដូចគ្នានឹងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជា​រកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូង​នៅប្រជុំ​កោះស្តេច
2026/03/16 04:04:18 pm        1
សកម្មភាពសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប ប្រមូលផល និង​នាំ​យក​បន្លែ​ជូន​ដល់​រដ្ឋបាលខេត្តសៀមរាប ដើម្បីជែកជូនពលរដ្ឋភៀសសឹក
2026/03/16 03:57:04 pm        1
ប្រមុខការទូតកម្ពុជា៖ កម្ពុជារង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យសក្តានុពល និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក
2026/03/16 03:53:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍៖ លោក Trump ព្រមានថា អនាគតណាតូ នឹងអាក្រក់ខ្លាំង បើមិនពាក់ព័ន្ធក្នុងសង្គ្រាមអ៊ីរ៉ង់

2026/03/16 04:06:42 pm
​អ៊ីស្រាអែលប្រកាសថា នឹងបើកច្រកឆ្លងកាត់រ៉ាហ្វាឡើងវិញដោយផ្នែក នៅថ្ងៃពុធសប្ដាហ៍នេះ
2026/03/16 04:04:38 pm
​កម្ពុជា​រកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូង​នៅប្រជុំ​កោះស្តេច
2026/03/16 04:04:18 pm
​លោក Macron៖ បារាំងកំពុងត្រូវបានដាក់គោលដៅជុំវិញការកើនឡើងជម្លោះក្នុងតំបន់ «មិនអាចទទួលយកបាន»
2026/03/16 04:02:18 pm
​សកម្មភាពសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប ប្រមូលផល និង​នាំ​យក​បន្លែ​ជូន​ដល់​រដ្ឋបាលខេត្តសៀមរាប ដើម្បីជែកជូនពលរដ្ឋភៀសសឹក
2026/03/16 03:57:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/15 07:50:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/16 04:57:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am