ភាពយន្តអាមេរិក «One Battle After Another» ឈ្នះ ៦ពានរង្វាន់ ក្នុងព្រឹត្តិការណ៍អូស្ការឆ្នាំ២០២៦

2026/03/16 10:26:43 pm        202

ខ្សែភាពយន្តមានចំណងជើងថា «One Battle After Another» (ឬហៅថា សមរភូមិមិនចេះចប់) របស់លោក Paul Thomas Anderson បានគ្រងតំណែងជាភាពយន្តឆ្នើមបំផុត នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការលើកទី៩៨ កាលពីថ្ងៃអាទិត្យ (១៥ មីនា) នៅសហរដ្ឋអាមេរិក ដោយបាននាំមកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់វិស័យហូលីវូដ ជូនដល់ខ្សែភាពយន្តបែបកំប្លែងដែលរៀបរាប់អំពីវីរកថារបស់ជនជាតិអាមេរិកជាច្រើនជំនាន់នៃរឿងរ៉ាវតស៊ូផ្នែកនយោបាយ។

ខ្សែភាពយន្តចំនួន៣ ដែលនិយាយពីសង្គ្រាមនៅតំបន់ហ្កាហ្សា និងវិបត្តិចំណាប់ខ្មាំង សុទ្ធតែបានបរាជ័យក្នុងការដណ្តើមពានរង្វាន់ក្នុងផ្នែករៀងៗខ្លួន រួមទាំងភាពយន្តអ៊ីស្រាអែលចំនួន ២រឿង ផងដែរ។ គួរឱ្យដឹងថា រឿង One Battle After Another នេះគឺជាខ្សែភាពយន្តអាមេរិកឆ្នាំ២០២៥ បែបកំប្លែងលាយឡំសោនាដកម្ម វាយប្រហារ និងរន្ធត់ ដែលផលិត សរសេរ និងដឹកនាំដោយលោក Anderson។

នៅមុនឆ្នាំ២០២៦នេះ លោក Anderson ធ្លាប់ទទួលបានការស្នើឈ្មោះឱ្យចូលរួមទទួលពានអូស្ការចំនួន ១១ដង ប៉ុន្តែមិនដែលឈ្នះបានពានរង្វាន់ឡើយ។ ប៉ុន្តែសម្រាប់រឿង «One Battle After Another» ដែលជាភាពយន្តលេចធ្លោជាងគេតាំងពីចេញផ្សាយដំបូងមក បានឈ្នះពានរង្វាន់អូស្ការដល់ទៅ ៦ពាន រួមទាំង អ្នកដឹកនាំរឿងល្អបំផុត និងការសរសេរអត្ថបទភាពយន្តកែសម្រួលល្អបំផុត សម្រាប់លោក Anderson ផ្ទាល់ ក៏ដូចជាពានរង្វាន់អូស្ការដំបូងបង្អស់សម្រាប់ផ្នែកជ្រើសរើសតួសម្តែងល្អបំផុត និងពានរង្វាន់តួសម្តែងរងប្រុសល្អបំផុតសម្រាប់លោក Sean Penn ដែលបានអវត្តមានក្នុងកម្មវិធី។

លោក Anderson បានថ្លែងខណៈពេលទទួលពានរង្វាន់ថា៖ «លោកបានសរសេររឿងនេះឡើងសម្រាប់កូនៗរបស់លោក ដើម្បីអភ័យទោសចំពោះភាពរញ៉េរញ៉ៃដែលគ្រប់គ្នាបានបន្សល់ទុកនៅក្នុងពិភពលោកនេះ ដែលគ្រប់គ្នាកំពុងប្រគល់បន្តទៅឱ្យពួកគេចាត់ចែង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm