មន្ត្រីជាន់ខ្ពស់ UN៖ សង្គ្រាមអ៊ីរ៉ង់គឺជា «មេរៀនដ៏អាម៉ាស់» មួយអំពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល

2026/03/16 03:41:19 pm        52

លោក Simon Stiell ប្រធានផ្នែកអាកាសធាតុនៃអង្គការសហប្រជាជាតិ (UN) ថ្លែងប្រាប់ដល់សមាជិកសភារបស់សហភាពអឺរ៉ុប នៅក្នុងកិច្ចប្រជុំនាថ្ងៃចន្ទ (១៦ មីនា) នេះថា ការរំខានដល់ទីផ្សារថាមពលដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់ គឺជា «មេរៀនដ៏អាម៉ាស់» មួយអំពីហានិភ័យនៃការរំពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយជម្លោះនេះក៏បានសង្កត់ធ្ងន់ផងដែរលើតម្រូវការឱ្យរដ្ឋាភិបាលនានាកាត់បន្ថយការប្រើប្រាស់ប្រេង និងឧស្ម័ននៅក្នុងសេដ្ឋកិច្ចរបស់ពួកគេ។

ទោះបីជាស្ថិតនៅឆ្ងាយពីវិបត្តិក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ ក៏សហភាពអឺរ៉ុបបានរងផលប៉ះពាល់ពីការរំខាននេះ តាមរយៈការហក់ឡើងនៃតម្លៃថាមពលសកល។ តម្លៃឧស្ម័ននៅអឺរ៉ុប បានហក់ឡើងដល់ទៅ ៥០% ក្នុងអំឡុងសង្គ្រាមពីរសប្តាហ៍កន្លងមកនេះ។

លោក Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (UNFCCC) ថ្លែងទៅកាន់ក្រុមមន្ត្រី និងរដ្ឋមន្ត្រីរដ្ឋាភិបាលប្លុកអឺរ៉ុប នៅទីក្រុងព្រុចសែលថា៖ «ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល កំពុងតែបំផ្លាញសន្តិសុខជាតិ និងអធិបតេយ្យភាព ហើយជំនួសមកវិញនូវការគោរពតាមអ្នកដទៃ និងកំណើនថ្លៃចំណាយរបស់រដ្ឋាភិបាលនានា»។

ក្នុងសុន្ទរកថានោះ លោក Stiell លើកឡើងថា៖ «អឺរ៉ុបពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីលច្រើនជាងសេដ្ឋកិច្ចធំៗដទៃទៀតស្ទើរតែទាំងអស់»។ លោកព្រមានថា ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលបានធ្វើឱ្យអ្នកប្រើប្រាស់ស្ថិតក្នុង «កណ្ដាប់ដៃនៃភាពង្គោះរង្គើភូមិសាស្ត្រនយោបាយ និងភាពមិនស្ថិតស្ថេរនៃតម្លៃ» ខណៈសហភាពអឺរ៉ុបនាំចូលប្រេងជាង ៩០% និងឧស្ម័ន ៨០% នៃតម្រូវការសរុប។

មេដឹកនាំសហភាពអឺរ៉ុប កំពុងប្រញាប់ប្រញាល់ធ្វើសេចក្ដីព្រាងវិធានការបន្ទាន់ ដើម្បីការពារអ្នកប្រើប្រាស់ពីការកើនឡើងតម្លៃថាមពល និងដើម្បីចៀសវាងការកើតមានឡើងវិញនូវវិបត្តិថាមពលឆ្នាំ២០២២ របស់អឺរ៉ុប នៅពេលដែលរុស្ស៊ី បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ដែលធ្វើឱ្យតម្លៃហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក៕

អត្ថបទដែលទាក់ទង

ក្រុងប៉េកាំង៖ ចិនទាក់ទងជាមួយអាមេរិក ពាក់ព័ន្ធជំនួបកំពូល ខណៈទណ្ឌកម្មលើលោក Rubio អាចមិនត្រូវបានអនុវត្ត
2026/03/16 05:09:18 pm        3
អ៊ីរ៉ង់ បញ្ជាក់ថា ត្រៀមរួច ក្នុងការស៊ើបអង្កេតរួមគ្នាជាមួយរដ្ឋក្នុងតំបន់ ជុំវិញគោលដៅត្រូវបានវាយប្រហារ
2026/03/16 05:03:41 pm        1
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំUN៖ អាមេរិក និងអ៊ីស្រាអែល បង្កឲ្យមានការកើនឡើងអំពើហិង្សា នៅមជ្ឈិមបូព៌ា
2026/03/16 05:01:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/03/16 05:35:05 pm
​NBC៖ប្រព័ន្ធធានាគារនៅកម្ពុជារក្សាភាពរឹងមាំខណៈធនាគារនៅបន្តប្រតិបត្តិការជាធម្មតា
2026/03/16 05:15:47 pm
​ក្រុងប៉េកាំង៖ ចិនទាក់ទងជាមួយអាមេរិក ពាក់ព័ន្ធជំនួបកំពូល ខណៈទណ្ឌកម្មលើលោក Rubio អាចមិនត្រូវបានអនុវត្ត
2026/03/16 05:09:18 pm
​ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសពិន័យលើកីឡាករ មុត សត្យា ក្រោយប្រើកែងពេលប្រកួត
2026/03/16 05:06:38 pm
​អ៊ីរ៉ង់ បញ្ជាក់ថា ត្រៀមរួច ក្នុងការស៊ើបអង្កេតរួមគ្នាជាមួយរដ្ឋក្នុងតំបន់ ជុំវិញគោលដៅត្រូវបានវាយប្រហារ
2026/03/16 05:03:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/15 07:50:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/16 04:57:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am