ប្រមុខការទូតកម្ពុជា៖ កម្ពុជារង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យសក្តានុពល និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក

2026/03/16 03:53:58 pm        118

ភ្នំពេញ៖ ក្នុងឱកាសជំនួបជាមួយប្រមុខការពារជាតិអូស្រ្ដាសី, ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា កម្ពុជាទរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលីលើវិស័យដែលសក្តានុពល និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងអូស្ត្រាលី ហើយបានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបន្តគាំទ្រដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធា។

ឯកឧត្តមថ្លែងថា៖«កម្ពុជាទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យដែលសក្តានុពលនានា ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក»។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ក្នុងពេលដែលសភាពការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ចំណែកឯវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅផងដែរ៕

អត្ថបទដែលទាក់ទង

កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/03/16 05:35:05 pm        1
NBC៖ប្រព័ន្ធធានាគារនៅកម្ពុជារក្សាភាពរឹងមាំខណៈធនាគារនៅបន្តប្រតិបត្តិការជាធម្មតា
2026/03/16 05:15:47 pm        1
កម្ពុជា​រកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូង​នៅប្រជុំ​កោះស្តេច
2026/03/16 04:04:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/03/16 05:35:05 pm
​NBC៖ប្រព័ន្ធធានាគារនៅកម្ពុជារក្សាភាពរឹងមាំខណៈធនាគារនៅបន្តប្រតិបត្តិការជាធម្មតា
2026/03/16 05:15:47 pm
​ក្រុងប៉េកាំង៖ ចិនទាក់ទងជាមួយអាមេរិក ពាក់ព័ន្ធជំនួបកំពូល ខណៈទណ្ឌកម្មលើលោក Rubio អាចមិនត្រូវបានអនុវត្ត
2026/03/16 05:09:18 pm
​ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសពិន័យលើកីឡាករ មុត សត្យា ក្រោយប្រើកែងពេលប្រកួត
2026/03/16 05:06:38 pm
​អ៊ីរ៉ង់ បញ្ជាក់ថា ត្រៀមរួច ក្នុងការស៊ើបអង្កេតរួមគ្នាជាមួយរដ្ឋក្នុងតំបន់ ជុំវិញគោលដៅត្រូវបានវាយប្រហារ
2026/03/16 05:03:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/15 07:50:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/16 04:57:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am