នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប បន្តកិច្ចសហការជាមួយសមាសភាពពាក់ព័ន្ធ ក្នុងការប្រមូលផលបន្លែវិលជុំ និងបាននាំយកទៅជូនដល់ រដ្ឋបាលសាលាខេត្ត ដើម្បីចែកជូនដល់អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ដែលជាសកម្មភាពក្នុងចលនា "យើងរួមគ្នាដើម្បីជាតិ" ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។











