ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួន «មិនអាចទទួលយកបានទេ» សម្រាប់ប្រទេសបារាំងដែលត្រូវបានកំណត់គោលដៅក្នុងពេលនៃការកើនឡើងជម្លោះក្នុងតំបន់ បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

លោក Macron បានលើកឡើងបែបនេះនៅក្នុងបង្ហោះនៅលើបណ្តាញ X បន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។
លោកបាននិយាយថា ប្រទេសបារាំង មានចំណាត់ការយ៉ាងតឹងរ៉ឹងក្នុងក្របខ័ណ្ឌការពារក្នុងបំណងការពារផលប្រយោជន៍ខ្លួន ការពារដៃគូក្នុងតំបន់របស់ខ្លួន និងគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ ហើយ លោកបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ចប់ការវាយប្រហារភ្លាមៗដែលខ្លួនបានធ្វើឡើងប្រឆាំងប្រទេសនានានៅក្នុងតំបន់ ទាំងដោយផ្ទាល់ ឬតាមរយៈតំណាង។
លោក Macron ក៏បានព្រមានផងដែរថា ការកើនឡើងជម្លោះដែលមិនអាចគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ មានហានិភ័យធ្វើឱ្យតំបន់ទាំងមូលធ្លាក់ចូលទៅក្នុងភាពវឹកវរ ដោយផលវិបាកអាចប៉ះពាល់មិនត្រឹមតែស្ថានភាពបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅឆ្នាំខាងមុខទៀតផង។ លោកបានបញ្ជាក់ជាថ្មីថា សេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវតែបានស្តារឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
