អ៊ីស្រាអែលប្រកាសថា នឹងបើកច្រកឆ្លងកាត់រ៉ាហ្វាឡើងវិញដោយផ្នែក នៅថ្ងៃពុធសប្ដាហ៍នេះ

2026/03/16 11:04:38 pm        112

ស្ថាប័នសម្របសម្រួលសកម្មភាពរដ្ឋាភិបាលក្នុងតំបន់ដែនដី (COGAT) របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១៥ មីនា) បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបើកច្រកព្រំដែនរ៉ាហ្វា របស់តំបន់ហ្កាហ្សា ឡើងវិញនៅថ្ងៃពុធ សប្ដាហ៍នេះ ដែលច្រកឆ្លងកាត់នោះគឺជាខ្សែជីវិតដ៏សំខាន់សម្រាប់អ្នកស្រុកក្នុងតំបន់ហ្កាហ្សា។ យោងតាមសេចក្តីថ្លែងការណ៍ ច្រកព្រំដែនដីគោកនេះ នឹងបើកដំណើរការឡើងវិញទាំងពីរទិសដៅ សម្រាប់ការធ្វើដំណើររបស់មនុស្សក្នុងកម្រិតកំណត់តែប៉ុណ្ណោះ។

ស្ថាប័ន COGAT បានឱ្យដឹងថា ការសម្រេចចិត្តបើកឡើងវិញនេះត្រូវបានធ្វើឡើង «បន្ទាប់ពីមានការវាយតម្លៃផ្នែកសន្តិសុខ និងការត្រួតពិនិត្យលើលក្ខខណ្ឌដែលអនុញ្ញាតឱ្យមានការបន្តប្រតិបត្តិការនៅច្រកព្រំដែនឡើងវិញ ដោយរក្សានូវការរឹតបន្តឹងសន្តិសុខចាំបាច់ ស្របតាមស្ថានភាពសន្តិសុខ និងការគំរាមកំហែងនៅក្នុងតំបន់»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ច្រកព្រំដែននោះនឹងត្រូវដំណើរការស្របតាមយន្តការដែលមានស្រាប់នៅមុនពេលបិទ។ ការឆ្លងកាត់របស់អ្នកស្រុកតាមច្រកនេះ នឹងត្រូវសម្របសម្រួលជាមួយប្រទេសអេហ្ស៊ីប បន្ទាប់ពីមានការអនុម័តផ្នែកសន្តិសុខជាមុនពីសំណាក់អ៊ីស្រាអែល និងស្ថិតក្រោមការត្រួតពិនិត្យរបស់បេសកកម្មសហភាពអឺរ៉ុប។

ដោយស្ថិតនៅតាមបណ្តោយព្រំដែនរវាងភាគខាងត្បូងដែនដីហ្កាហ្សា និងប្រទេសអេហ្ស៊ីប ច្រករ៉ាហ្វា គឺមានសារៈសំខាន់បំផុតសម្រាប់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ៊ុមព័ទ្ធហ្កាហ្សា។ ច្រកនេះត្រូវបានបិទភាគច្រើន ចាប់តាំងពីកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល បានចូលគ្រប់គ្រងផ្នែកព្រំដែនខាងហ្កាហ្សា កាលពីខែឧសភា ឆ្នាំ២០២៤ ដែលធ្វើឱ្យដែនដីប៉ាឡេស្ទីនដ៏តូចចង្អៀតមួយនេះត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅ និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm