ចារកម្មអាមេរិកបានផ្ញើជូននូវការវាយតម្លៃមួយទៅប្រធានាធិបតី លោក Donald Trump និងក្រុមមួយចំនួនតូច នៅជុំវិញលោក ដែលបង្ហាញថា អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei មិនជាមានភាពប្រាកដប្រជាឡើយ ក្នុងការឲ្យកូនប្រុសរបស់លោក គឹលោក Mojtaba ឡើងស្នងតំណែងបន្តពីលោក។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CBS News កាលពីថ្ងៃអាទិត្យ (ទី១៥ ខែមីនា ឆ្នាំ២០២៦) ដោយដកស្រង់ប្រភពជាច្រើនដែលដឹងពីបញ្ហានេះ។

យោងតាមរបាយការណ៍នោះ បានឲ្យដឹងថា ការវិភាគបានរកឃើញថា លោក Khamenei មានការប្រុងប្រយ័ត្ន ក្នុងការឲ្យលោក Mojtaba ឡើងកាន់អំណាច ពីព្រោះរូបលោកត្រូវបានមើលឃើញដោយបុគ្គលខ្លះនៅក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់ថា មិនសូវមានភាពវៃឆ្លាត និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំ។
ការវិភាគបានបង្ហាញថា អតីតមេដឹកនាំកំពូល មិនមានភាពជ្រះស្រឡះនោះឡើយ ពាក់ព័ន្ធនឹងកូនប្រុសរបស់លោក គឺលោក Mojtaba ដែលអាចត្រូវឡើងកាន់អំណាចបន្ត ពីព្រោះលោកត្រូវបានគេមើលឃើញថា មិនសូវឆ្លាត និងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាមេដឹកនាំ។ នេះបើយោងតាមរបាយការណ៍ដែលបានដកស្រង់ប្រភពជាច្រើន។
គួរបញ្ជាក់ថា លោក Mojtaba Khamenei វ័យ ៥៦ឆ្នាំ ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន ដោយក្រុមអ្នកជំនាញ ជាស្ថាប័នដឹកនាំសាសនាដែលទទួលខុសត្រូវក្នុងការតែងតាំងមេដឹកនាំកំពូលរបស់ប្រទេស បន្ទាប់ពីបានបម្រើការជាជំនួយការជិតស្និទ្ធរបស់ឪពុករបស់លោក អស់រយៈពេលជាច្រើនឆ្នាំ។
ប្រមាណជា ៨ថ្ងៃមុននោះ លោក Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ក្នុងដំណាក់កាលដំបូងនៃសង្គ្រាម រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ លោក Mojtaba Khamenei ត្រូវបានគេជឿថា ក៏បានរងរបួសនៅក្នុងការវាយប្រហារនោះដែរ៕
