រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញការអនុវត្តការពារអ្នកប្រើប្រាស់​កិច្ចការប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ

2022/03/28 12:51:26 pm        634

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំការងារសំខាន់ៗ ដែលជាការងារអាទិភាពមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តរតនគីរីទាំងអស់ ត្រូវបន្ត​បដិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តរតនគីរី កាលពីសប្តាហ៍កន្លងទៅ នៅខេត្តរតនគីរី ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីទាំងអស់​ត្រូវបន្តខិតខំ​ពង្រីក​ចំណេះដឹង​ខ្លួនបន្ថែមទៀត ​ទាំងកម្រិតជំនាញ ​និង​ភាសាបរទេស តាមរយៈការ​សិក្សាបន្ថែម​ ការស្រាវជ្រាវ​ និង​ដកស្រង់នូវ​បទពិសោធន៍​ពី​មន្ត្រី​ដែល​មាន​សមត្ថភាព និង​ជា​ពិសេសរួម​សហការគ្នាចុះត្រួតពិនិត្យទំនិញដែល​ខូច​គុណភាព ​នៅ​លើទីផ្សារឱ្យ​កាន់​តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ​ ក៏ដូចជា​ការពារសុខភាពបងប្អូន ​កូនចៅរបស់ខ្លួនឯងដែរ។

មន្រ្តីទាំងអស់​ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរមូលដ្ឋាន​ ដើម្បីចូលរួម​ផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់​រាជរដ្ឋាភិបាល ​ជាពិសេស​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់ក្រសួងពាណិជ្ជកម្ម ​ក្នុងការដាក់ចេញ​គោល​នយោបាយ​ពាណិជ្ជកម្ម សំដៅ​ជួយសម្រួលពាណិជ្ជកម្ម​ ក្នុងការនាំចេញ ​និង​សម្រួល​ដល់​ការផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំមន្ត្រ ត្រូវ​បញ្ចៀស​ដាច់ខាត​ការ​ទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការពីអាជីករ ​ពាណិជ្ជករ ផលិតករ​ អ្នកនាំចេញ ​និងសេវាផេ្សងៗ និងត្រូវបន្តជំរុញ​ពង្រឹង​បន្ថែម​យន្តការតាមដាន​ និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម ​សេវាកម្ម​ ពាណិជ្ជកម្ម ​ថ្លៃទំនិញ និង​សន្និធិ​ទំនិញ​ចាំបាច់ ស្រូវ-អង្ករ ​ប្រេងឥន្ធនៈ ​និង​ការធ្វើពាណិជ្ជកម្មទំនិញ​នៅតាមព្រំដែន ដោយ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង​ជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ​ ផលិតករ ដោយ​ផ្តោតលើ​ផលិតផល​សក្តានុពល​ចំនួន ​៥មុខ មាន់ស្រែ បន្លែ ដំឡូង​ ស្រូវប្រណិត ​និងសូត្រ។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងទៀតថា​ រដ្ឋាភិបាលកម្ពុជា ​បាននិង​កំពុងជំរុញ​ការនាំចេញ និង​បើកច្រកទីផ្សារបន្ថែមទៀត ​ទាំងទីផ្សារក្នុងស្រុក​ តំបន់ និងទីផ្សារអន្តរជាតិផ្សេងៗទៀត ក្រោម​ប្រព័ន្ធ​អនុគ្រោះពន្ធដែលកម្ពុជា​សម្រេច​បាន នាពេលថ្មីៗនេះ រួមមាន៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីកម្ពុជា-ចិន​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ​ និង ភាព​ជា​ដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយក្នុងតំបន់ (RCEP) ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm