ក្រុងប៉េកាំង៖ ចិនទាក់ទងជាមួយអាមេរិក ពាក់ព័ន្ធជំនួបកំពូល ខណៈទណ្ឌកម្មលើលោក Rubio អាចមិនត្រូវបានអនុវត្ត

2026/03/17 12:09:18 am        79

ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះថា ខ្លួនកំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់ប្រធានាធិបតី លោក Donald Trump បន្ទាប់ពីមេដឹកនាំអាមេរិក បានគំរាមពន្យារពេលដំណើរទស្សនកិច្ចនេះ ដោយសារបញ្ហាច្រកសមុទ្រ Hormuz ហើយបានបញ្ជាក់ថា ទណ្ឌកម្មដែលដាក់លើលោក Marco Rubio នៅមុននេះ លែងមានប្រសិទ្ធភាពទៀតហើយ។

លោក Trump បាននិយាយថា ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz គួរតែជួយធានាសុវត្ថិភាពផ្លូវធ្វើដំណើរនេះ អំឡុងពេលធ្វើអត្ថាធិប្បាយដែលបានចេញផ្សាយដោយសារព័ត៌មាន Financial Times កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។

លោក Trump បានប្រាប់សារព័ត៌មាននេះថា៖ «ខ្ញុំគិតថា ចិនក៏គួរតែជួយដែរ ព្រោះចិនទទួលបានប្រេង ៩០ភាគតយ តាមរយៈច្រកសមុទ្រនេះ»។ លោកបានបន្ថែមថា លោកចង់ដឹងពីជំហររបស់ទីក្រុងប៉េកាំងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ។ លោកបានបញ្ជាក់អំពីទស្សនកិច្ចនេះថា៖ «យើងអាចនឹងពន្យារពេល»។

សេតវិមានបានឲ្យដឹងនៅមុននេះថា លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា សម្រាប់កិច្ចប្រជុំកំពូលដែលត្រូវបានទន្ទឹងរង់ចាំយ៉ាងខ្លាំងជាមួយប្រធានាធិបតីចិន លោក Xi Jinping ។

នៅពេលត្រូវបានសួរអំពីសុន្ទរកថារបស់លោក Trump ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា៖ «ប្រមុខអង្គទូតរដ្ឋ ដើរតួនាទីដែលមិនអាចជំនួសបាន ក្នុងការផ្តល់ការណែនាំជាយុទ្ធសាស្ត្រដល់ទំនាក់ទំនងចិន-អាមេរិក»។ លោក Lin បានបន្ថែមថា ភាគីទាំង២ កំពុងទាក់ទងគ្នា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ។

ជាមួយគ្នានេះ ទីក្រុងប៉េកាំងក៏បានផ្តល់សញ្ញាផងដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលត្រូវបានគេរំពឹងថា នឹងអមដំណើរលោក Trump ក្នុងដំណើរទស្សនកិច្ចនេះ នឹងត្រូវបានអនុញ្ញាតឲ្យចូលប្រទេស ទោះបីជាមានទណ្ឌកម្មដាក់លើលោកក្នុងឆ្នាំ២០២០ ពាក់ព័ន្ធនឹងការកត់សម្គាល់ អំពីទីក្រុងហុងកុង និងតំបន់ស៊ីនជាំង នៅពេលដែលលោកជាសមាជិកព្រឹទ្ធសភាអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm