រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ីស្រាអែលមិនមានគម្រោងចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយលីបង់ នាពេលអនាគតដ៏ខ្លីខាងមុខនេះទេ។
លោកបាននិយាយថា៖«យើងមិនមានបំណងធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទេ»។
យោងតាមប្រមុខការទូតរូបនេះ អ៊ីស្រាអែល «រំពឹងថា រដ្ឋាភិបាលលីបង់នឹងចាត់វិធានការយ៉ាងហ្មត់ចត់ ដើម្បីបញ្ឈប់ការបាញ់ផ្លោងលើអ៊ីស្រាអែលដោយក្រុមហេសបូឡា»៕

