ការផ្ទុះបានបន្លឺឡើងនៅរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន នាថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) ហើយអ្នកកាសែតរបស់សារព័ត៌មាន AFP បានឃើញប្រព័ន្ធការពារដែនអាកាស កំពុងការពារការបាញ់មីស៊ីលដ៏សន្ធាប់របស់រុស្ស៊ី ក្នុងអំឡុងពេលមានវាយប្រហារដ៏កម្រនាពេលថ្ងៃ លើទីក្រុងគីវ។
អភិបាលក្រុង បានឲ្យដឹងថា Kharkiv ដែលជាទីក្រុងធំទី២ របស់អ៊ុយក្រែន ក៏ស្ថិតនៅក្រោមការទម្លាក់គ្រប់បែកផងដែរ ដោយបន្ថែមថា មនុស្សម្នាក់បានរងរបួស ហើយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រូវបានខូចខាត។ កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរយៈចម្ងាយឆ្ងាយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលភាគច្រើនផ្តោតលើរោងចក្រថាមពល។

ការបាញ់ស្រោចនេះបានកើតឡើងនៅពេលដែលកិច្ចប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការនាំទីក្រុងគីវ និងមូស្គូ ទៅកាន់តុចរចា ហាក់ដូចជាត្រូវបានរារាំងដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
អភិបាលក្រុងគីវបាននិយាយភ្លាមៗមុនពេលការជូនដំណឹងពីការវាយប្រហារតាមអាកាស ត្រូវបានលុបចោលថា បំណែកយានដ្រូនបានធ្លាក់នៅក្នុងតំបន់ ២ នៃទីក្រុង ប៉ុន្តែមិនបានរាយការណ៍ពីអ្នកស្លាប់ និងរបួសឡើយ។ អភិបាលក្រុង លោក Vitali Klitschko បាននិយាយថា «សេវាសង្គ្រោះបន្ទាន់ កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ»។
អ្នកកាសែតរបស់សារព័ត៌មាន AFP បានឃើញពន្លឺ និងសំណុំផ្សែង ខណៈដែលអ្នកស្រុករបស់រដ្ឋធានីនេះ បានស្វែងរកកន្លែងលាក់ខ្លួន ក្នុងអំឡុងពេលម៉ោងមមាញឹក។ កងទ័ពអាកាសអ៊ុយក្រែន បានព្រមានអំពី «ការដាក់គោលដៅដោយអាវុធល្បឿនលឿន» ដែលតម្រង់ទៅកាន់ទីក្រុងគីវ ចេញពីភាគខាងជើងនៃប្រទេស ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ី៕

