សម្តេច ប៉ាប Leo ស្នើប្រព័ន្ធផ្សព្វផ្សាយបង្ហាញពីទុក្ខវេទនា ដោយសារសង្គ្រាម មិនមែនពង្រីក «ការឃោសនា» ទេ

2026/03/17 03:03:07 am        102


នៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះ សម្តេច ប៉ាប Leo បានជំរុញឲ្យអ្នកសារព័ត៌មានលើកឡើងពីទុក្ខវេទនាដែលបណ្តាលមកពីសង្គ្រាម ដោយស្នើឲ្យប្រុងប្រយ័ត្ន ចំពោះរបាយការណ៍ព័ត៌មានដែលប្រថុយធ្លាក់ចូលទៅក្នុងការឃោសនា ដោយលើកតម្កើងជម្លោះ ឬបម្រើជា «មេក្រូ» (ឧបករណ៍បំពងសំឡេង) ដើម្បីពង្រីកសំឡេងរបស់ក្រុមមានឥទ្ធិពល។

អំឡុងពេលយាងជួបកិច្ចប្រជុំជាមួយអ្នកផ្សាយពីកម្មវិធីព័ត៌មានទូរទស្សន៍ TG2 របស់ប្រទេសអ៊ីតាលី សម្តេច ប៉ាប បានធ្វើការអំពាវនាវដោយផ្ទាល់ដល់អ្នកសារព័ត៌មាន «ឲ្យពណ៌នាអំពីទិដ្ឋភាពសង្គ្រាម និងរៀបរាប់ពីវា តាមរយៈភ្នែករបស់ជនរងគ្រោះ ដើម្បីកុំឲ្យវាប្រែក្លាយត្រឹមតែជាវីដេអូហ្គេម»។

សម្ដេច Leo ដែលជាសម្តេចប៉ាបជនជាតិអាមេរិកដំបូងគេ បានមានបន្ទូលថា «នៅក្នុងកាលៈទេសៈដ៏គួរឲ្យតក់ស្លុត ដោយសារសង្គ្រាម ដូចជាអ្វីដែលយើងកំពុងជួបប្រទះនេះ សារព័ត៌មានត្រូវតែការពារប្រឆាំងនឹងហានិភ័យ ដោយធ្វើយ៉ាងណាកុំឲ្យព័ត៌មានក្លាយទៅជាការឃោសនា»។

សម្ដេច ប៉ាប បានមានបន្ទូលបន្ថែមថា អ្នកសារព័ត៌មានត្រូវតែធ្វើការ «ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីកុំឱ្យក្លាយជាមេក្រូរបស់អំណាច»។ យ៉ាងណាក្ដី ព្រះអង្គមិនបានលើកឡើងពីជម្លោះជាក់លាក់ណាមួយ នៅថ្ងៃចន្ទនេះទេ ប៉ុន្តែសម្ដេចបានបង្កើនការអំពាវនាវក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ឲ្យបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលដែលកំពុងពង្រីក ប្រឆាំងនឹងអ៊ីរ៉ង់។

កាលពីថ្ងៃអាទិត្យ ព្រះអង្គបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ចំពោះអ្វីដែលសម្ដេចចាត់ទុកថា «អំពើហិង្សាដ៏ឃោរឃៅ» នៃជម្លោះនេះ នៅក្នុងសុន្ទរកថាដ៏ខ្លាំងក្លាបំផុតមួយចំនួនរបស់ព្រះអង្គ រហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm