សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC មិនទាន់ទទួលបានការបញ្ជាក់ផ្លូវការនៅឡើយពីអ៊ីរ៉ង់ ជុំវិញការដកខ្លួនរបស់ក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ។
អ៊ីរ៉ង់បានឆ្លងផុតវគ្គជម្រុះ និងទទួលបានកៅអី World Cup ឆ្នាំនេះដែលមាន ៤៨ ក្រុមលើកដំបូងរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។
រដ្ឋមន្ត្រីកីឡារបស់ប្រទេសអ៊ីរ៉ង់បាននិយាយថា វាមិនអាចទៅរួចទេសម្រាប់កីឡាករក្នុងការចូលរួមក្នុងការប្រកួតនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសជាមួយអ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ីស្លាម។
ពេលចាប់ឆ្នោតកាលពីខែធ្នូកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង ស្ថិតនៅក្នុងពូលជាមួយបែលហ្ស៊ិក អេហ្ស៊ីប និងនូវែលសេឡង់ ហើយទាំងបីប្រកួតក្នុងពូលG នេះត្រូវលេងនៅទីក្រុងពីររបស់អាមេរិក គឺ ឡូស អែនជឺឡេស និងស៊ីអាថល។
អ៊ីរ៉ង់ ជាប្រទេសតែមួយគត់ដែលមិនបានចូលរួមជំនួបកំពូលផែនការសហព័ន្ធបាល់ទាត់អន្តរជាតិសម្រាប់ប្រទេសចូលរួមប្រកួតបាល់ទាត់ពិភពលោក សប្ដាហ៍មុននៅអាត្លង់តា សហរដ្ឋអាមេរិក។
អ៊ីរ៉ង់បានកៅអីទៅលេងបានទាត់ពិភពលោក២០២៦ ចេញពីការប្រកួតជម្រុះតំបន់អាស៊ីជុំទី៣ បញ្ចូប់ចំណាត់ថ្នាក់លេខ១ក្នុងពូល A ក្រោយ១០ប្រកួត ឈ្នះ៧ប្រកួត ចាញ់២ប្រកួត និងស្មើ១ប្រកួត។
ដោយមិនគិតលើកនេះ អ៊ីរ៉ង់ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៦ដងរួចមកហើយ (ឆ្នាំ១៩៧៨ ១៩៩៨ ២០០៦ ២០១៤ ២០១៨ និង២០២២)៕ អត្ថបទ៖នាង សុភាវុធ


