ជើងហោះហើរជាង ១២.៥០០ នៅអាមេរិកត្រូវបានពន្យារពេល ឬលុបចោលដោយសារព្យុះធ្ងន់ធ្ងរ

2026/03/17 05:22:23 pm        117

ជើងហោះហើរជាង ១២.៥០០ របស់សហរដ្ឋអាមេរិកត្រូវបានពន្យារពេល ឬលុបចោលកាលពីថ្ងៃចន្ទ១៦មីនាសប្ដាហ៍នេះ ក្នុងអំឡុងព្យុះជាបន្តបន្ទាប់ដែលប៉ះពាល់ដល់អាកាសយានដ្ឋានសំខាន់ៗជាច្រើនតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត និងតំបន់មួយចំនួនទៀត។

ដោយសារហានិភ័យនៃខ្យល់បក់បោកខ្លាំង និងរន្ទះបាញ់ធ្ងន់ធ្ងរ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានបញ្ជាឱ្យមានការពន្យារពេលនៅអាកាសយានដ្ឋានទាំងបីនៃតំបន់ទីក្រុងញូវយ៉ក អាកាសយានដ្ឋាន LaGuardia និង JFK របស់ទីក្រុងញូវយ៉ក និងអាកាសយានដ្ឋាន Newark ក្នុងរដ្ឋ New Jersey ក៏ដូចជានៅអាកាសយានដ្ឋានជាតិ Reagan Washington, Orlando, អាកាសយានដ្ឋាននៅ ទីក្រុងCharlotte និង Atlanta និងអាកាសយានដ្ឋាន Bush របស់ទីក្រុង Houston។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Sean Duffy បាននិយាយថា អាកាសធាតុកំពុងប៉ះពាល់ដល់ជើងហោះហើរទូទាំងប្រទេស។ ព្យុះរដូវរងាដ៏ធំមួយក៏បានធ្វើឱ្យជើងហោះហើរនៅទូទាំងរដ្ឋតំបន់ Midwest និង Great Lakes មានភាពរអាក់រអួលផងដែរ។ 

FlightAware ដែលជាគេហទំព័រតាមដានជើងហោះហើរ បាននិយាយថា ជើងហោះហើរជាង ៨.៥០០ របស់សហរដ្ឋអាមេរិកត្រូវបានពន្យារពេល និង ៤.០០០ ជើង ត្រូវបានលុបចោលគិតត្រឹមម៉ោង ៤ រសៀល ថ្ងៃចន្ទ ម៉ោងនៅអាមេរិក។

យោងតាម FlightAware ក្រុមហ៊ុនអាកាសចរណ៍ American Airlines ក្រុមហ៊ុន Southwest Airlines និងក្រុមហ៊ុន Delta Air Lines សុទ្ធតែបានពន្យារពេល ឬលុបចោលជើងហោះហើរចំនួន ៤៥% ខណៈក្រុមហ៊ុន United Airlines មានជើងហោះហើរចំនួន ៣៦% ដែលត្រូវបានពន្យារពេល ឬលុបចោល។

ជើងហោះហើរប្រហែល ៥៧% នៅទីក្រុង Atlanta រដ្ឋ ចចា (Georgia) ត្រូវបានលុបចោល ឬពន្យារពេល ៥១% នៅអាកាសយានដ្ឋានអន្តរជាតិ Chicago O'Hare និង ៥៧% នៅអាកាសយានដ្ឋានអន្តរជាតិ LaGuardia របស់ ទីក្រុង New York ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm